ដោយមានការបញ្ជាផ្ទាល់ពីលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ កំលាំងអន្តរាគមន៍ខណ្ឌមានជ័យសហការជាមួយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើបានល្បាតក្នុងមូលដ្ឋាន ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កាលពីវេលាម៉ោង៣និង០០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែកកក្កដា ឆ្នាំ២០២០ ដោយមានការបញ្ជាផ្ទាល់ពីលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ កំលាំងអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើបានល្បាតក្នុងមូលដ្ឋាន មកដល់ត្រង់ចំនុចផ្លូវជាតិលេខ០២ មុខរោងចក្រអគ្គីសនីទី២ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
១-ជនសង្ស័យឈ្មោះ សាន ម៉ារិទ្ធ ភេទប្រុស អាយុ ៣៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨៩A ផ្លូវលំ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២-ជនសង្ស័ឈ្មោះ សំអែល រិយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរប មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយមានកាសង្ស័យទើបហៅមកត្រួតពិនិត្យ ប្រទះឃើញក្រាមពណ៌សរថ្លាចំនួន១២កញ្ចប់ថង់តូចនៅក្នុងហោប៉ៅរបស់ជនសង្ស័យ ឈ្មោះសាន ម៉ារិទ្ធ នឹងត្រួតពិនិត្យឃើញក្រាមពណ៌សថ្លា១៤កញ្ចប់ថង់តូចទៀត នៅក្នុងហោប៉ៅខោរបស់ជនសង្ស័យ ឈ្មោះ សំអែល រិយ៉ា ក៏បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់មកសាកសួរនៅទីស្នាក់ការនគបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើតែម្ដង។វត្ថុតាង និងសម្ភារៈដកហូតរួមមាន៖ ក្រាមពណ៍សថ្លាចំនួន២៦កញ្ចាប់ថង់តូច។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ឃាត់ខ្លួននៅអធិការដ្នាននគបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី។