លោកអធិការខណ្ឌមានជ័យ ថ្លែងអំណរគុណបងស្រីរូបស្រស់ម្នាក់ ដែលបានធ្វេីជាបង្អែមប័រធម្មជាតិ ជូនបងប្អូនកងកម្លាំងបានញាំគ្រប់គ្នា ក្នុងពេលបំពេញភារកិច្ចអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍
!
រាជធានីភ្នំពេញ ៖ ការនគបាលខណ្ឌមានជ័យ បន្តអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដែលជាទិសដៅបទបញ្ជារបស់ថ្នាក់ដឹកនាំយ៉ាងប្រុងប្រយ័ត្នក្នុងការអនុវត្ត ដោយប្រព្រឹត្តទៅប្រកដដោយក្រមសីលធម៌របស់កងកម្លាំងមន្ត្រីអនុវត្តច្បាប់ ។
ជាក់ស្ដែងនៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ បន្តចុះធ្វេីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងអនុក្រឹត្យថ្មីនេះ នៅចំណុចទល់មុខប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម លេីកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួម
លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានថ្លែងប្រាប់ថា ការចុះដាក់គោលដៅយប់នេះ ធ្វេីឡេីងដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈម្មាធិការសុវតិ្ថភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម-ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទេីបកម្លាំងចម្រុះស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ខានខណ្ឌមានជ័យ បានចុះដាក់គោលដៅត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទីតាំងខាងលេី ប្រព្រឹត្តទៅប្រកដដោយក្រមសីលធម៌របស់កងកម្លាំងមន្ត្រីអនុវត្តច្បាប់ ។
បេីតាមសម្ដីលោកវរសេនីយ៍ត្រី ជឹម សុភក្ត័ អធិការរងទទួលផែនចរាចរណ៍ បានឲ្យដឹងដែរថា នៅយប់នេះសង្កេតឃេីញថាបងប្អូនប្រជាពលរដ្ឋមានការយល់ដឹង និងចូលរួមគោរពច្បារចរាចរណ៍កាន់តែច្រេីនឡេីង ហេីយពុំសូវមានអ្នកល្មេីសច្បាប់ចរាចរណ៍ប៉ុន្មានទេ ជាលទ្ឋផលក្នុងការត្រួតពិនិត្យ មានអ្នកបេីកម៉ូតូក្នុងស្ថានភាពស្រវឹង២នាក់ ដែលពិនិត្យរកឃេីញលេីសជាតិអាកុល ចាប់ពី ០,៤០mg/l ឡើងទៅ គឺបានធ្វេីរបាយការណ៍បញ្ជូនខ្លួនទៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីអនុវត្តតាមច្បាប់ ។
លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋចិត្តល្អគឺបងស្រីរូបស្រស់មានហ្វេសប៊ុកឈ្មោះ “Malen Sokunda” ដែលបានចំណាយពេលវេលា ដ៏មានតម្លៃធ្វើជាបង្អែមប័រធម្មជាតិ ជូនបងប្អូនកងកម្លាំងនគរបាលខណ្ឌមានជ័យទាំងអស់ បានញាំគ្រប់គ្នា ក្នុងពេលបំពេញភារកិច្ចអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ នាយប់នេះផងដែរ ។ គ្រប់គ្នាបានសរសើរថាឆ្ងាញ់ណាស់មេ ថ្ងៃណាមានទៀត សូម្បីលោកអធិការខណ្ឌ និងលោកអធិការរង ក៍សរសេីរថាឆ្ងាញ់ដែរ ។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដេីម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ សូមអរគុណ!!! ៕ ដោយបងម៉េងយ