នគរបាលប៉ុស្តិ៍ដង្កោ ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដង្កោ ចាប់ឃាត់ខ្លួន ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ការចាប់ខ្លួននេះបានធ្វើឡើង កាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង១រសៀល ត្រង់ចំណុចរោងស្នាក់នៅ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ គង់ ដារ៉ា ហៅវែង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ,២-ឈ្មោះ សុខ សំណាង ហៅវ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលាងសណ្តែកបណ្តុះ ស្នាក់ នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកវត្ថុតាងចាប់យក៖ សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

មុននឹងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដឹកនាំ ដោយលោកវរសេនីយ៏ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៏ទោ សូរ វិសាល អធិការរងនគរបាលខណ្ឌដង្កោ លោកលឹម ចេងហេង នាយផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌដង្កោ បានចុះស្រាវជ្រាវង្ក្រាប ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចរោងស្នាក់នៅ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ធ្វើការត្រួតពិនិត្យឆែកឆេរនៅក្នុងរោងស្នាក់នៅខាងលើ រកឃើញសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ ដោយធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម លទ្ធផល៖ វិជ្ជមាន(មានសារធាតុញៀន) ទើបសមត្ថកិច្ចឃាត់ខ្លួន យក មកធ្វើការសាកសួរប៉ុស្តិ៍ដង្កោ រួចកសាងសំណុំរឿងបញ្ជូនទៅកា់នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ បន្តទៀត៕