ស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ សាកថ្មទូរស័ព្ទជាមួយនឹងរឡូ មើលរឿងភាគក្នុងបន្ទប់បណ្ដាលឲ្យឆក់ស្លាប់
ភ្នំពេញ៖ពិតជាអាសូរណាស់ ដោយសារការធ្វេសប្រហេស មិនបានគិតឲ្យវែងឆ្ងាយ ស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ សាកថ្មទូរសព្ទជាមួយនឹងរឡូ មើលរឿងភាគក្នុងបន្ទប់ទឹកបណ្តើរ បោកខោអាវបណ្តើរ អកុសលឆក់ស្លាប់យ៉ាងរន្ធត់ទាំងម្តាយទាំងកូន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រកដើមគរ ផ្លូវបេតុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះដែលស្លាប់មានឈ្មោះ រឿន ធី ភេទស្រី អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកក្របៅ១ ឃុំអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានប្តីឈ្មោះ រឿង សារីម អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។