បុរស​ម្នាក់​ត្រូវពលរដ្ឋចាប់ចងស្លាបសេក​ជាមួយដើមស្វាយ ក្នុង​ករណី​លួច​បេះ​ផ្លែស្វាយ​​​

ខេត្តកណ្តាល​ ៖ កាលពីថ្ងៃទី២៣ ឧសភា ឆ្នាំ២០២០ បុរសម្នាក់ត្រូវពលរដ្ឋចាប់ចងស្លាបសេកជា​ជាមួយដើមស្វាយ​ ក្នុង​ករណី​លួច​បេះ​ស្វាយ​​​របស់​អ្នកស្រុកហើយ​ត្រូវ​​​​គេទាន់ ​

សេចក្តីរាយការណ៍បន្តថា ​ជនសង្ស័យ​ឈ្មោះ រស់ ដួង​រី​ដា​ អាយុ​២៥​ឆ្នាំ មានទីលំនៅក្នុងភូមិ​ចុង​ព្រែក ឃុំព្រែកស្តី ស្រុក​កោះធំ ខេត្តកណ្តាល ។ ​​ជនសង្ស័យ​ម្នាក់​នេះ កំពុង​ធ្វើ​សកម្មភាព​លួច​បេះ​ផ្លែស្វាយ​ជា​ច្រើន​ដើមបម្រុង​ច្រកចូល​ក្នុងការ៉ុង ក៏​ត្រូវ​ម្ចាស់​ចំការ​ឃើញ​ទាន់នាំគ្នាចាប់ចងស្លាបសេកជាប់ដើមស្វាយតែម្តង ។

បន្ទាប់មកម្ចាស់ស្វាយក៏រត់មកប្តឹងសមត្ថកិច្ចឱ្យចាត់ការ​តាម​ផ្លូវច្បាប់ ។ ក្នុងករណីចាប់ចោរលួចបេះស្វាយនេះត្រូវបានអ្នកស្រុកលើកឡើងថា គ្រាន់តែចាប់ចងនឹងមែកស្វាយប៉ុណ្ណោះ ​​មិន​បាន​វាយដំ​ធ្វើ​ទារុណកម្ម​អ្វីនោះទេ ។