ជនសង្ស័យដែលបង្ខំឱ្យកូនស្រីនិងក្មួយស្រីបៀមប្រដាប់ភេទរបស់ខ្លួនត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល ៖ កម្លាំងសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបង្ខំឲ្យកូនស្រី និងក្មួយស្រីបៀមប្រដាប់ភេទរបស់ខ្លួននៅវេលាម៉ោង០៨ និង០០នាទីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នេះនៅចំណុចភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ កានអូនទូច ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងសំណង់។

ក្នុងប្រតិបត្តិការនេះដឹកនាំដោយវរសេនីយ៍ទោ លន ចាន់ថា អធិការនៃអធិការដ្ឋាននគរបាលស្រុកស្អាង។ ជនរងគ្រោះទាំង២នាក់មាន ៖១-ឈ្មោះ ទ.ក ភេទស្រី អាយុ០៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិឃុំកើតហេតុ ដែលត្រូវជាកូនបង្កើតរបស់ជនសង្ស័យ និង២-ឈ្មោះ វ.ណ ក.ដ ភេទស្រី អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិឃុំកើតហេតុ ដែលត្រូវជាក្មួយបង្កើតរបស់ជនសង្ស័យ។ ដោយអ្នកទាំង២មានទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

បើតាមសម្ដីសារភាពរបស់ជនសង្ស័យបានដឹងថាកន្លងទៅ ពេលដែលខ្លួននៅផ្ទះជាមួយកូន និងក្មួយ ហើយគ្រប់គ្នាចេញទៅធ្វើការអស់ ខ្លួនតែងតែ លួងលោម បង្ខំកូន និងក្មួយរបស់ខ្លួនឲ្យបៀមប្រដាប់ភេទរបស់ខ្លួន ម្នាក់ចំនួនពីរទៅបីដងមកហើយ។ លុះរហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ម៉ោង២២និង០០នាទី ម្ដាយមីងឈ្មោះ ស្ដើង លាប បានស្ដាប់លឺសម្លេងថតក្នុងទូរស័ព្ទ លឺសូរសម្លេងក្មួយស្រីមិនប្រក្រតីក៏ចាប់ផ្ដើមសួរនាំពីដំណើររឿង ពេលស្ដាបរួចហើយ ឈ្មោះ មុត ឃីម ត្រូវជាយាយ និងឈ្មោះ ស្ដើង លាប ត្រូវជាម្ដាយមីងបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិល។
ក្រោយពីបានទទួលពាក្យបណ្ដឹងភ្លាមកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិលបានធ្វើការកោះហៅជនសង្ស័យមកធ្វើការសាកសួរ។

លោកវរសេនីយ៍ទោបានបញ្ជាក់បន្ថែមទៀតថានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ កាន អូនទូច បានសារភាពថាខ្លួនពិតជាបានបង្ខំឲ្យក្មួយ បៀមប្រដាប់ភេទរបស់ខ្លួនមែន តែនាងពុំបានបៀមនោះទេ ចំណែកកូនរបស់ខ្លួនគេ ពុំដែលបង្ខំអ្វីទេ។ហើយបច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី៕