ជនសង្ស័យចំនួន១០នាក់ត្រូវអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ពាក់ព័ន្ធករណីបង្ឃាំងមនុស្សខុសច្បាប់!
ភ្នំពេញ ៖ នៅវេលាម៉ោង១៥ និង ៣០នាទីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២០កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការណ៍ជាមួយ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កង រាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសម្រប សម្រួលដោយ លោក ហេង ផេង ព្រះរាជអាជ្ញា រង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះបង្រ្គាប និង ឆែកឆេរបន្ទប់ចំនួន៤ ក្នុងខុនដូរមួយកន្លែង ស្ថិតនៅចំណុចភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ដោយយោងតាមពាក្យបណ្ដឹងបងប្រុសជនរងគ្រោះឈ្មោះ XIAO WEN YANG ភេទប្រុសអាយុ៤៣ឆ្នាំជនជាតិចិនមុខរបរលក់ដូរ មានទីលំនៅភូមិអ៊ូឆាង សង្កាត់អឺប៉ី ក្រុងអឺប៉ី ខេត្តហ៊ូប៉ី និងរំដោះបានជនរងគ្រោះចំនួន០១នាក់។
បច្ចុប្បន្នជនសង្ស័យទាំង១០នាក់កំពុងត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសាកសួរបន្ថែមដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់។ ព័ត៌មានលម្អិតនឹងផ្សាយជូនពេលក្រោយ ៕