ទីតាំងល្បែងលោក តាល់និងលោកត្នោតជុំ បើកកក្រើកក្នុងខេត្តបាត់ដំបង ជាយូរណាស់មកហើយសមត្ថកិច្ចអសមត្ថភាពក្នុងការបង្ក្រាប
ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ទីតាំងល្បែងសុីសងភ្នាល់ ទឹកភ្លៀងនិងអាប៉ោងមួយដែលគេស្គាល់ឈ្មោះថាលោក តាល់ និង លោក ត្នោតជុំជាម្ចាស់ល្បែងសុីសងជាយូរណាស់មកហើយ នោះ បច្ចុប្បន្ន សង្កេតឃើញថាទីតាំងល្បែងមួយនេះ មានមនុស្សចូលលេងជាច្រើនហូរហែដូចបុណ្យកឋិន ទីតាំងបនល្បែងខាងលើនេះ ស្ថិតនៅចំណុច វាលស្រែមួយពាន់ ខាងក្រោយផ្សារ ភួង ពុយ ភូមិសំរោងពីរ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ពលរដ្ឋដែលរស់នៅជុំវិញ ផ្ទះល្បែងសុីសងមួយនេះ បានប្រាប់បណ្តា
ញព័ត៌មានឲ្យដឹងថា ពួកគាត់ឃើញមានក្រុមអ្នកញៀនល្បែង ជាច្រើនបាននាំគ្នាចេញចូលលេងដោយសេរី មិនដែលឃើញសមត្ថកិច្ចចុះមកបង្រ្កាបទីតាំងបើកល្បែងខាងលើនេះឡើយ ពួកគាត់បានបន្តទៀតថា ម្ចាស់បើកល្បែងសុីសង នេះមានអ្នកជួយមើលការខុសត្រូវ ចាំដោះស្រាយបាយទឹក កញ្ចប់ធំ តូចជាមួយសមត្ថកិច្ចផងដែរ តែគេមិនបានបញ្ជាក់ប្រាប់ឈ្មោះនឹង អត្តសញ្ញាណនោះទេ ដូច្នេះទើបគេអាចបើកលេងបានដោយរលូននិងមិនរំខានបែបនេះ។
ចំពោះអាជ្ញាធរ ក្រុងជាពិសេស លោក ឆាង វណ្ណឆៃ អធិការ នគរបាលក្រុងបាត់ដំបង នឹង លោក អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង គេមិនបានឃើញមានចំណាត់ការទៅលើល្បែង បៀរ អាប៉ោងនឹងចាក់ភ្នាល់ទឹកភ្លៀង ដុះស្លែមួយនេះទាល់តែសោះ ទើបគេដាក់ការសង្ស័យថា ប្រហែលជាខ្លាចអំណាចខ្នងបង្អែកដ៏រឹងមាំ ម្ចាស់បើកល្បែងសុីសងមួយនេះហើយមើល
ទៅបានជាមិនបង្ក្រាបដូច្នេះ។
លោក តាល់ និង លោកត្នោតជុំ ជា ថៅកែល្បែងទឹកភ្លៀងដុះស្លែទៅហើយ ដោយឮថាចំណាយលុយរត់ការឱ្យសមត្ថកិច្ចតូច- ធំគ្រប់លំដាប់ក្នុងខេត្តបាត់ដំបងនេះ រាប់ម៉ឺនដុល្លារ ដើម្បីអាចដំណើរការ បើកលេងចាក់ភ្នាល់បានយ៉ាងរលូន។ ហើយឥឡូវនេះល្បែងភ្នាល់ទឹកភ្លៀងបាននិងកំពុងចាប់ផ្ដើមភ្នាល់ចាក់ភ្លូកទឹក ភ្លូកដី។
ក្រុមអ្នកលេងភ្នាល់ទឹកភ្លៀង គេប្រើ អាយកូមធ្វើទំនាក់ទំនងគ្នាចាក់ និងស៊ីសងឆ្វាត់ឆ្វែងនៅតាមទីប្រជុំជនអ្នកលេងភ្នាល់ទាំងអស់ គេប្រើភាសា «ម៉ូ »ដូចជា មួយខាំ ស្មើ១០០ដុល្លារ ១គីឡូស្មើ១០០០ដុល្លារ , មួយកៅស៊ូ ស្មើ១ម៉ឺនដុល្លារ ជាដើម។ ល។ហើយការចាក់ភ្នាល់ជាលុយនោះ គឺពួកគេ ដាក់ ក្រដាស ដើម្បី ស៊ីសង ប៉ុន្តែគេគោរពតម្លៃនោះ ចំណែកអគារទីតាំងវិញ គឺមិន មាន អគារណាមួយច្បាស់លាស់ នោះ ទេ ដោយពួកគេចល័តទៅលេងលើអគារខ្ពស់ៗជាច្រើនអគារ។
ប្រភពបានបន្តទៀតថា ល្បែងភ្នាល់ទឹកក្រុមអ្នកលេងល្បែងភ្នាល់ចាក់ ចំនួន តាំងពី ១០០ដុល្លារ រហូត ដល់ទៅរាប់ម៉ឺនដុល្លារឯណោះ អ្នកខ្លះចាញ់បោសគូធ្លាក់ខ្លួនក្ររហាម ក្លាយជាជនប្រព្រឹត្តិល្មើសក្នុងសង្គមដូច ជា ប្រើហិង្សាក្នុងគ្រួសារ ចោរ លួច ឆក់ ប្លន់ ដែលធ្វើឱ្យសង្គមស្អប់ខ្ពើមជាទីបំផុត។ ប្រភពបន្តទៀតថាពួកអ្នកញៀនល្បែងទាំងអស់នោះ មួយភាគធំជាអាជីវករ មន្ដ្រីរាជការ ថៅកែ ឧកញ៉ា មានគ្រប់លំដាប់ ហើយមួយចំនួនធំទៀត ពួកគេមិនចេះរកស៊ីអីទេផ្សេងទេ គឺចេះតែកឹបកេងលុយប្រពន្ធ កូន យកមកលេងល្បែងភ្នាល់ទឹកភ្លៀង ពេលចាញ់ ល្បែងអស់ពួកគេតែងតែស្រែកឡូឡាបង្កើតអំពើហិង្សាបង្កចលាចលនៅក្នុងខេត្តបាត់ដំបងតែម្ដង។
ប្រជាពលរដ្ឋបានសំណូមពរទៅដល់អាជ្ញាធរខេត្តបាត់ដំបង ជាពិសេសលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្ត និងលោក មេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត និងជាពិសេសេ អគ្គស្នងការនគរបាលជាតិឯកឧត្តម ឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ សូមមេត្តាចាត់វិធានការ បង្ក្រាបទប់ស្កាត់លុបបំបាត់ល្បែងនេះឱ្យបានទាន់ពេលវេលា ដើម្បីសុខសុវត្ថិភាពជូនពួកគាត់ផង។
ជុំវិញបញ្ហានេះ អង្គភាពសារព័ត៌
មានមិនទាន់អាចសុំការបំភ្លឺ ពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័បាននៅឡើយទេ។