លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យចុះជួបសំណេះសំណាលនិង ឧបត្ថម្ភអង្ករដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌមានជ័យ
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស
២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌមានជ័យ ឆ្លៀតឱកាសនោះដែរ លោកអភិបាលក៏បានណែនាំបន្ថែមពីការអនុវត្តការងារប្រចាំថ្ងៃរបស់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌអោយកាន់តែល្អ ប្រសើរនិងម៉ត់ចត់។ បន្ទាប់មកលោកអភិបាលក៏បានឧបត្ថម្ភ អង្ករ ក្នុងម្នាក់ៗទទួលបាន ចំនួន ២០ គីឡូក្រាមផងដែរ ដើម្បីដោះស្រាយជីវភាព។
ជាចុងក្រោយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌមានជ័យថ្លៃងអំណរគុណដល់លោកអភិបាលពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ដែលតែងតែមានសណ្តានចិត្តដ៏ល្អជួយដល់កងកម្លាំងជានិច្ចជាកាលកន្លងមកឥតល្ហែ។