ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចោរកម្មលួចទ្រព្យសម្បត្តិ
ខេត្តព្រះវិហារ៖នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១២និង០៥នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបាន បំបែកឯកត្តកម្មការស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួន ជនសង្ស័យពាក់ព័ន្ធករណីចោរកម្មលួចទ្រព្យសម្បត្តិ កាលពីថ្ងៃទី១០ ឧសភា ឆ្នាំ២០២០
០១ នាក់ នៅចំណុចផ្ទះសំណាក់ត្បូងពេជ្រពីរ ក្នុងភូមិអណ្ដូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ របស់ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ (AMK)។ ជនសង្ស័យឈ្មោះ កៅ វ៉ាន់សុខ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ(ធ្លាប់ជាបុគ្គលិកចាស់បានបញ្ឈប់នៅឆ្នាំ២០១៩) រស់នៅភូមិចំរេីន ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ករណីខាងលេីនេះសមត្ថកិច្ចយេីង កំពុងឃាត់ខ្លួនជនសង្ស័យខាងលើ កសាងសំណុំរឿង ដេីម្បីបញ្ចូនទៅសាលាដំបូងខេត្ត ចាចាត់ការតាមច្បាប់។