ប្រជាពលរដ្ឋសាទរនឹងចំណាត់ការរបស់សមត្ថកិច្ចខណ្ឌដូនពេញក្នុងការបង្ក្រាបករណីគ្រឿងញៀនជាបន្តបន្ទាប់

ភ្នំពេញ៖ ក្រោយពីមានការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋតាមរយ:វេទិការសាធារណះ ភូមិ ឃុំ មានសុវត្តិភាព ជាក់ស្តែង បានការឃាត់ខ្លួនជនសង្ស័យករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កំលាំងជំនាញខណ្ឌប៉ុសិ៍្ត បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើស
គ្រប់ប្រភេទ។

ជាក់ស្តែងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ វេលាម៉ោង១១និង០០នាទី កំលាំងសមត្ថកិច្ចបានធ្វើការល្បាតនៅក្នុងមូលដ្ឋានទៅដល់ចំណុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នី សយ ហៅយាយយួន ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

រួមនឹងវត្ថុតាងដកហូត៖
-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ធំ (មួយកញ្ចប់ធំ)។
-បំពង់ជ័រ ពណ៌ទឹកក្រូច សម្រាប់ចូកគ្រឿងញៀនមួយ។
-កូនថង់ប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
-លុយខ្មែរចំនួន៤ម៉ឺនរៀល(បួនម៉ឺនរៀល)។
-ចំពោះមុខ កំលាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។
-ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍រដ្ឋបាលទាំង១១ ជំរុញការស្រាវជ្រាវនិងបន្តបើកការបង្រ្កាបជាប់ជាប្រចាំ។