បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ខេត្តព្រៃវែង:យ៉ាងហោចណាស់ក៏មានបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ។

ដែលហេតុការនេះកើតនេះកើតឡើងនៅថ្ងៃទី 10 ខែឧសភាឆ្នាំ 2020 វេលាម៉ោង 6 និង 20 នាទីត្រង់ចំណុចមុខក្លោងទ្វារវត្តត្រកៀតស្ថិតនៅភូមិត្រកៀត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ចំណុចចន្លោះគីឡូម៉ែត្រ57-58 លើផ្លូវជាតិលេខ 8។ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ 2AO.6240 បើកបរដោយឈ្មោះ សយ សល់ ភេទប្រុស អាយុ 25 ឆ្នាំរស់នៅភូមិរកា ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានបើកបត់ឆ្វេង។ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HQ1750 បើកបរដោយឈ្មោះ ភី រិទ្ធី ភេទប្រុស អាយុ 22ឆ្នាំ រស់នៅភូមិ ចន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលកំពុងបើកបរក្នុងទិសដៅពីលិចទៅកើតក៏ជ្រុលទៅបុកចំចំហៀងផ្នែកខាងឆ្វេងរថយន្តខាងលើនោះតែម្តង។
-ករណីនេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូបានស្លាប់នៅកន្លែងកើតហេតុចំណែកម៉ូតូរងការខូចខាតធ្ងន់រីឯរថយន្ដរងការខូចខាតស្រាល។

-ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅដល់ធ្វើការវាស់វែងនិងត្រួតពិនិត្យកន្លែងកើតហេតុចំណែកសាកសពសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកក្រុមគ្រួសាររីឯវត្ថុតាងទាំងពីរគ្រឿងរួមទាំងអ្នកបើកបររថយន្តសមត្ថកិច្ចបាននាំយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពារាំង៕