បង្ក្រាបសង្វៀនជល់មាន់និងអាប៉ោង នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ចាប់បានមាន់៦ក្បាល និង ម៉ូតូ២គ្រឿងយកទៅចាត់ការតាមនីតិវិធី

(ភ្នំពេញ ) ៖ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ បានឆ្មក់បង្ក្រាប សង្វៀនជល់មាន់ និង បាញ់អាប៉ាង មួយកន្លែងនៅចំណុចក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីវេលា ម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២០ ។
ក្នុងប្រតិបត្ដិការចុះបង្ក្រាបខាងលើនេះដោយ សារតែមានប្រជាពលរដ្ឋបានរាយការណ៍ ទៅកាន់សមត្ថកិច្ច ទេីបលោកវរសេនីយ៍ឯក ម៉ៅ សឿត ដែលជាអធិការនគរបាលខណ្ឌ ច្បារអំពៅ បានបញ្ចាផ្ទាល់ឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌចុះបង្ក្រាបភ្លាមៗតែម្ដង ខណៈចុះប្រតិបត្តិការណ៍ បង្ក្រាប ក្រុមអ្នកញៀនល្បែងជាច្រើនបានរត់ចែកជើងគ្នាបាត់អស់ ដោយបន្សល់ទុកសម្ភារៈ មាន់គក និង ម៉ូតូ ចោលត្រង់ទីតាំងខាងលើ ។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ មាន់គក៦ក្បាល ,ម៉ូតូ២គ្រឿង , ឧបករណ៍ បាញ់អាប៉ោង និង សម្ភារៈមួយចំនួន ហេីយត្រូវបានបញ្ចូនរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំចាត់ចែងតាមនីតិវិធី ៕