ចិនម្នាក់ត្រូវចិនដូចគ្នាបើករថយន្តដេញបុកព្រោះករណីចាប់ជំរិតកន្លងទៅ
ភ្នំពេញ៖កាលពីវេលាយប់ទាបភ្លឺឈានចូលថ្ងៃទី០៦ខែឧសភាឆ្នាំ
២០២០ ជនសង្ស័យជនជាតិចិនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីចាប់ជំរិតកាលពីប៉ុន្មានថ្ងៃមុនត្រូវជនរងគ្រោះជាជនជាតិចិនដូចគ្នាប្រទះឃើញហើយក៏បើករថយន្តបុកឱ្យដួលរងរបួស។ករណីនេះកើតឡើងត្រង់ចំណុចជិតកន្លែងបូមទឹកមាត់ទន្លេ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
តាមអ្នកបកប្រែបានរៀបរាប់ថាជនរងគ្រោះជាជនជាតិចិនហ្នឹងបានដាក់ពាក្យបណ្ដឹងនៅខាងចំការមនពីបទចាប់ជំរិតអស់លុយចំនួន៣ម៉ឺនដុល្លារហើយត្រូវសមត្ថកិច្ចចាប់បានថ្ងៃទី១ម្នាក់ថ្ងៃទី២ខែឧសភា
ម្នាក់ទៀត។បន្តបន្ទាប់ក្រោយមកជនរងគ្រោះប្រទះឃើញជនសង្ស័យនៅម្ដុំកោះពេជ្រហើយក៏ជិះ
ឡានតាមរហូតមកដល់ចំណុចកើតហេតុក៏បានកាក់សួរនាំត្រូវជនសង្ស័យទាញកាំបិតដេញចាក់ធ្វើឱ្យជនរងគ្រោះបើករថយន្តម៉ាក(Starex ស្តារិច) ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BB-3926បុកឱ្យរងរបួសជនសង្ស័យម្នាក់ដេកដួលនិងថ្នល់។
ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ក៏មានជនសង្ស័យពីរបីនាក់ទៀតបានដកកាំភ្លើងបាញ់មកលើជនរងគ្រោះត្រូវរថយន្តស្តារិចពណ៌សពាក់ស្លាកលេខភ្នំពេញ2AN-0299បណ្ដាលឱ្យបែកកញ្ចក់ជារបស់ជនរងគ្រោះ។ដែលរួចមករត់ចូលទៅក្នុងផ្ទះវីឡាហើយបិទភ្លើងបិទទ្វារជិតបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។
សមត្ថកិច្ចចុះមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនដែលត្រូវបានជនរងគ្រោះបុកឱ្យដួលយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារដើម្បីសួរនាំនិងឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង។ចំណែកឯជនរងគ្រោះនៅក្នុងរថយន្ដស្រីមួយប្រុសមួយគឺមានការរងរបួសដោយសារតែបុកចំកៅអីរថយន្តត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចសួរនាំនិងធ្វើកំណត់ហេតុបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌជ្រោយចង្វារដើម្បីចាត់ការទៅតាមនីតិវិធី៕