កម្មករកម្មការិនី៣០០នាក់ ធ្វើកូដកម្មតវ៉ារោងចក្រផលិតស្បែក ជើងឈ្មោះ KUNDA FOOT WEAR CO.,LTD(គុនដាហ្វូតវែរ ខូ អិល ធី ឌី) មិនគោរពតាមការសន្យា

ភ្នំពេញ៖ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះកម្មករកម្មការិនីរោងចក្រផលិតស្បែកជើងយីហោ«គុនដាហ្វូតវែរ»៣០០នាក់ បាននាំគ្នាធ្វើកូដកម្មតវ៉ាទាមទារឲ្យស្ថាប័នក្រសួងការងារនិងអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយជូនពួកគាត់ផង ទីតាំងរោងចក្រស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រុមកម្មករកម្មការិនីជាអ្នកតវ៉ា បានឲ្យដឹងថា ពួកគាត់ទន្ទឹងរង់ចាំអស់រយៈកាលពីរខែមកហើយតាមការសន្យារបស់ក្រុមហ៊ុនមួយដងជាពីរដងថាដោះស្រាយជូនពួកគាត់តែដល់ពេលនេះមិនមាន
ដំណោះស្រាយជូនពួកគាត់ទាល់តែសោះ បែរជាពេលនេះខាងររដ្ឋបាលរោងចក្រនិងសហជីពលួចលក់ម៉ាសុីនសម្ភារៈការិយាល័យថាយកលុយទៅក្រសួង តែកម្មករឆ្ងល់មិនដឹងយកលុយទៅណាអោយពិតប្រាកដ ធ្វើអោយពួកគាត់អស់ជំនឿចិត្ត ទើបសម្រេចចិត្តមកធ្វើការតវ៉ាអស់រយៈកាលពីរថ្ងៃមកហើយ តាំងពីថ្ងៃទី៣ ខែ ឧសភា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នៅតែមិនទាន់មានដំណោះស្រាយហើយខាងរោងនៅតែបន្តសន្យាដដែលថា ថ្ងៃទី២០ខែនេះទើបឲ្យពួកគាត់ត្រឡប់មកសារជាថ្មី តែទោះយ៉ាងណាពួកគាត់មិនព្រមឡើយដោយលើកឡើងថាច្រើនលើកហើយដែលខាងរោងចក្រសន្យាបែបនេះតែធ្វើមិនបាន។

កម្មករកម្មការនីបន្តទៀតថា ឥឡូវពួកគាត់មានជីវភាពលំបាកណាស់ណាមួយថ្លៃកូនហូបចុក ណាមួយថ្លៃផ្ទះជួល ទឹកភ្លើង គួរណាស់ថៅកែរោងចក្រមើលឃើញពីទុក្ខលំបាករបស់ពួកគាត់ ផ្ដល់ប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់ពួកគាត់ទៅតាមការកំណត់របស់ក្រសួងការងារឲ្យបានសមរម្យផង។

ជាចុងក្រោយពួកគាត់សំណូមពរដល់ក្រសួងការងារនិងអាជ្ញាធរពាក់ព័ន្ធ
ជួយពន្លឿនស្វែងរកដំណោះស្រាយជូនពួកគាត់ផង។