ផ្អើលអស់អ្នកភូមិិ ដោយសារកម្មករជិៈនៅលើឡាន បោះចោលកន្ទុយបារីចំសំបកកេះទំនិញ បណ្ដាលឱ្យឆេះកំពុងបើកបរ នៅស្រុកជីក្រែង,,,
ផ្អើលអស់អ្នកភូមិិ ដោយសារកម្មករជិៈនៅលើឡាន បោះចោលកន្ទុយបារីចំសំបកកេះទំនិញ បណ្ដាលឱ្យឆេះកំពុងបើកបរ នៅស្រុកជីក្រែង,,,
(សៀមរាប)៖ រថយន្តធំមួយគ្រឿងកំពុងបើកដឹកអីវ៉ាន់ ស្រាប់តែឆេះនៅលើទ្រុងខាងក្រោយ។
ដែលកំពុងបើកបរនៅលើដងផ្លូវជាតិលេខ៦ ចំណុចភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង បណ្តាលឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២៧ខែមេសាឆ្នាំ២០២០។
សមត្ថកិច្ចនគរបាលស្រុកជីក្រែង បានឱ្យដឹងថា! រថយន្តធំមួយគ្រឿងម៉ាកហីយ៉ិនដាពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ ៣A ១៩៦៦ ។
បានបើកបរពីលិចទៅកើត ពេលកំពុងបើកបរ ។
លុះមកដល់កន្លែងកើតហេតុស្រាប់តែឆេះសំបកកេះនៅលើរថយន្ត។
សមត្ថកិច្ចបានបន្តថា! មូលហេតុដែលបណ្តាលឱ្យឆេះ គឺមកពីកម្មករជក់បារីរួចបោះលើសំបកកេះនៅលើរថយន្តដោយស្មានថា(រលត់ហើយ)។
ហេតុការណ៍ឆាបឆេះនោះត្រូវបានប្រជាពលរដ្ឋនិងរថយន្តពន្លត់អគ្គិភ័យ នៃនគរបាលស្រុកជីក្រែង ជួយពន្លត់ទាន់មិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្ស និងខូចខាតរថយន្តឡើយ។
អ្នកបើកបររថយន្តមានឈ្មោះ លានសុខអ៊ូ ភេទប្រុសអាយុ២៤ឆ្នាំនិងម្នាក់ទៀតឈ្មោះមាសរុំភេទប្រុសអាយុ២៤ឆ្នាំជាកម្មករ។អ្នកទាំង២រស់នៅភូមិស្ទឹងសែនឃុំកំពង់ក្របៅស្រុកកំពង់ធំខេត្តកំពង់ធំ៕