នាំ​គ្នា​ទៅ​រាវ​គ្រំ​ និង ​ត្រី នៅ​ក្នុង​ទឹក​ស្ទឹង​ បែរជា​លង់​ទឹកស្លាប់ម្នាក់

(ភ្នំពេញ) ៖ យុវជន​ជា​សិស្ស​អង្គការ​ម្នាក់​រួម​មិត្តភ័ក្ដិ​ជា ច្រើន​នាក់​ បាននាំ​គ្នា​ទៅ​លេង​ទឹក​ស្ទឹង​​រាវ​ត្រី​រាវគ្រុំ​ ស្រាប់​តែ​ភ្លាត់​ស្នៀត​ចំកន្លែង​ទឹក​ជ្រៅ​ បណ្ដាល​ឲ្យ​លង់​ស្លាប់​ បង្កឲ្យ​មានការភ្ញាក់​ផ្អើល​​ឡើង​នៅ​វេលា​ម៉ោង ​០៣ និង​ ៣០នាទី​ រសៀល​ ថ្ងៃ​ទី​១៩​ ខែ​មេសា​ ឆ្នាំ​២០២០​នៅ​ក្នុង​ទឹក​ស្ទឹង​ ដែល​ស្ថិត​នៅ​​ ភូមិ​ក្រាំង​​តាផូ​ តាម​ បណ្ដោយ​ផ្លូវ​ទំនប់​ ៧មករា​ សង្កាត់​សាក់​សំពៅ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ។

​សពជនរងគ្រោះ​មាន​ឈ្មោះ​ ធា​ ផាត​ទីយ៉ា ​ ភេទ​ប្រុស​ អាយុ​១៥​ ឆ្នាំ​ មុខ​របរ​ សិស្ស​ អង្គការ​ ស្គុត​ ស្នាក់នៅ​ជាមួយ​អង្គការ​ សង្កាត់​ស្ទឹងមានជ័យ​២​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ មាន​ស្រុក​កំណើត​ ក្រុង​ ប៉ោយប៉ែត​ ។

តាម​សម្ដី​របស់​មិត្តភ័ក្ដិ​ដែល​រៀន​នៅ​ ឭសាលា​អង្គការ​ជាមួយ​គ្នា​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ ពួក​គេ​មានគ្នា​​ប្រុស​ស្រី​ចំនួន​៩នាក់​ ទាំង​ជន​រងគ្រោះ​ គឺ​បាន​មកលេង​ផ្ទះ​ អ្នក​ស្គាល់​គ្នា​នៅ​ភូមិ​ទួល​សំបូរ​ សង្កាត់​សាក់​សំពៅ​ ខណ្ឌ​ដង្កោ​ ហេីយ​នៅ​ពេល​ដែល​មក​លេង​ដល់​ផ្ទះ​អ្នក​ស្គាល់​គ្នា​​ ពួកគេ​ទាំង​អស់​ក៍បាន​បបួល​គ្នាមកលេង​ទឹក​ស្ទឹង​ ដេីម្បី​រាវរក​ត្រី​ និង ​គ្រំ​ តាម​ចិត្ត​នឹក​ឃើញ​ ​ស្រាប់តែ​ពេល​នោះ​ដែរ​ ដោយសារ​ពួកគេ​ មិន​ស្គាល់​ភូមិ​សាស្ត្រ​ ច្បាស់​ក្នុង​ទឹក​ស្ទឹង​ផង​ ​ជន​រង គ្រោះ​បានដេីរ​​ទៅ​ប៉ះ​ចំកន្លែង​ទឹក​ជ្រៅ​ ​ទើប​បណ្ដាល​ឲ្យ​លង់​ទឹក​តែ​ម្ដង​ ។

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ នៅ​ពេល​ដែល​ជន​រង គ្រោះ​លង់​ទឹក​ គឺ​ជនរងគ្រោះ​បានស្រែក​ឲ្យ​គេ​ជួយ​ តែ​មិន​មានអ្នកណា​ហ៊ាន​ជួយ​ទេ ព្រោះ​ពួក​គេ​ទាំង​អស់មិន​សូវចេះ​ហែល​ទឹក​ ។

​ក្នុង​ហេតុ​ការណ៍​នោះដែល​បន្ទាប់​ពី​ជនរងគ្រោះ​លិច​ទឹក​បាត់​ជិត​១ម៉ោង​ ទេីប​ផ្អើល​អ្នក​ភូមិ​ ក៏ដូច​ជា​សមត្ថកិច្ច​ មូលដ្ឋាន​ បានចុះ​ទៅ​កន្លែង​កើត​ហេតុ​ ជួយ​រុករក​ អស់​រយៈ​ពេល​ជិត​កន្លះ​ម៉ោង​បន្ថែម​ទៀត​ ទើប​រក​ជន​រងគ្រោះ​ឃើញ​ ក៏បាន​ស្រង់​មក​ដាក់​លេី​គោក​ រួច​ក៏ បាន​ហៅ​រថយន្ត​សង្គ្រោះ​ឲ្យ​មក​ជួយ​សង្រ្គោះ​ តែ​ជាអកុសល​ នៅ​ពេល​រថយន្ត​សង្គ្រោះ​បានមក​ជនរងគ្ រោះ ​គឺ​បាន​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​ ។

​ក្រោយ​មក​សមត្ថកិច្ច​មូលដ្ឋាន​ក៍ដូច​ជា​ជំនាញ​ បានចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​ រួច​ហើយ​ក៍បាន​ ទំនាក់ ទំនង​ហៅ​សាច់ញាតិ​ របស់​ជនរងគ្រោះ​ផងដែរ​ ដោយ​តែ​ សាច់​ញាតិ​របស់​ជនរងគ្រោះ​ នៅ​ខេត្ត​ឆ្ងាយ​ ទេីប​សមត្ថកិច្ច​ទាក់ទង​ ជាមួយ​ខាង​អង្គការ​ឲ្យ​ដឹក​សព​ជន​រងគ្រោះ​យក​ទៅ​តម្កល់​នៅ​វត្ត​ ឬស្សី​សាញ់​ ខណ្ឌ​ដង្កោ​ ដេីម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕