សមត្ថកិច្ចឃាត់ខ្លួនបុរស១នាក់ករណីជួញដូរគ្រឿងញៀន
ខេត្តកណ្តាល៖
ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗករណីនេះកើតហេតុថ្ងៃសៅរ៍ត្រូវនិងថ្ងៃទី១៨ខែមេសា២០២០វេលាម៉ោង១៦និង២០នាទីនៅចំណុចផ្លូវលំភូមិព្រែកតាមែ
ឃុំកំពង់អុសស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចដឹងថាៈខ្លួនជនសង្ស័យ០១នាក់
ឈ្មោះ រៀម សុធារិទ្ធ ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរជាងជួសជុលម៉ាសុីនមានទីលំនៅភូមិកំពង់អុស ឃុំកំពង់អុសស្រុកពញាឮខេត្តកណ្តាលបានត្រួតពិនិត្យមានសារធាតុញៀនក្នុងទឹកនោម។
វត្ថុតាងចាប់យករួមមានៈសារធាតុញៀនមេតំហ្វេតាមីន.ice.ចំនួន០៥
កញ្ចប់តូចទម្ងន់ ០,៧១ក្រាម។
២.ទូរសព្ទ័០១គ្រឿង ម៉ាក Oppo ពណ៌ក្រហម។
៣.ម៉ូតូ០១គ្រឿង ចាស់.ធន់Honda C125 ។
សមត្ថកិច្ចបន្តថាៈ
នៅថ្ងៃកើតហេតុខាងកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់អុសចុះល្បាតត្រួតពិនិត្យក្នុងភូមិសាស្រ្តភូមិឃុំរបស់ខ្លួនលុះមកដល់ចំណុចកើតហេតុបានឃើញជនសង្សយ័ខាងលើ កំពុងជិះម៉ូតូ ដោយមានការសង្ស័យជួញដូរគ្រឿងញៀនភ្លាមៗនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់អុសបានហៅសួរនាំនឹងធ្វើការឆែកឆេរបានរកឃើញវត្ថុតាងថ្នាំញៀនដែលនៅហ្នឹងខ្លួនជនសង្ស័យ មានដូចខាងលើ ហើយបានធ្វើការឃាត់ខ្លួនប្រគល់អោយកម្លាំងផ្នែកជំនាញនិងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះរៀមសុធារិទ្ធ បានសារភាពថា៖ ថ្នាំញៀននៅចំពោះមុខនេះពិតជាថ្នាំញៀនរបស់ខ្លួនមែនចំនួន០៥កញ្ចប់តូច។ ដោយទិញមកពីឈ្មោះ អាត្រឡែ ភេទប្រុសនៅម្តុំកំពង់ដរពាមសត្ថា ឃុំពញាឮហើយយកមកលក់បន្តក្នុងមួយកញ្ចប់តូចតម្លៃ១៥០០០៛
មួយមុឺនប្រាំពាន់រៀល នៅថ្ងៃកើតហេតុមានក្មេងក្នុងភូមិ
តេទិញថ្នាំអោយយកថ្នាំទៅអោយ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮបន្តចាត់ការតាមនីតិវិធី។