ជនសង្ស័យម្នាក់ធ្វើសកម្មភាពមួយម៉ូតូបានសម្រេចហើយគេចខ្លួនបាន៤ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ធ្វើការជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពលួចម៉ូតូជើងគាត់បានសម្រេចហើយគេហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី ១៦ ខែមេសាឆ្នាំ២០២០ស្ថិតនៅត្រង់ចំណុចផ្លូវ៣០ ម៉ែតភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះអៀងស្នាអាយុ ២១ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើតនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង

ចំណែកជនរងគ្រោះមានឈ្មោះពៅ សុផាអាយុ២៦ ឆ្នាំមានមុខរបរជាអ្នកបកប្រែស្នាក់នៅសង្កាត់  ខណ្ឌសែនសុខ។

បើតាមសម្តីរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឱ្យដឹងថា កាលពីវេលាម៉ោង៣ រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមេសាឆ្នាំ២០២០រូបគេបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ ០១៦ពាក់ស្លាកលេខកណ្ដាល1T-1755 បានមកឈប់ មុនម៉ាតសូគីម៉ិច នៅតាមផ្លូវវេងស្រេងកែងនឹងផ្លូវ៣០ ម៉ែត្រនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដើម្បីចូលទៅម៉ាតទិញទឹកសុទ្ធផឹក

ប្រភពព័ត៌មានបានបន្តទៀតថាលុះដល់ពេលម៉ោង៣ និង៣០នាទីខែឆ្នាំដដែលរូបគេបានចេញពីម៉ាតស្រាប់តែមិនបានឃើញម៉ូតូរបស់ខ្លួនទើបបានដឹងថាបាត់ រួចក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះលោក ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានចាត់កម្លាំងឱ្យទៅឆែកកាមេរ៉ាសុវត្ថិភាពក៏ឃើញភិនភាគជនសង្ស័យ

រហូតដល់ថ្ងៃទី១៦ ខែឆ្នាំដដែលវេលាម៉ោង ១២ថ្ងៃត្រង់ កម្លាំងសមត្ថកិច្ចបានជិះម៉ូតូល្បាតក្នុងភូមិសាស្រ្ត ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើក៏បានឃើញជនសង្ស័យកំពុងតែដើរតាមផ្លូវ៣០ម៉ែត្រ សមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែនហើយបានឱ្យបងប្រុសពីរនាក់ទៀតយកទៅលក់

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត។