ឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទចាប់ជំរិតទារប្រាក់ (ចាប់មនុស្សដាក់ក្នុងរថយន្ដទារប្រាក់) នៅខណ្ឌបឹងកេង
រាជធានីភ្នំពេញ ៖ ដោយទទួលបានបទបញ្ជារនិងការនែនាំបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឯក សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅម៉ោង៩៖២០នាទីយប់ថ្ងៃទី១២ខែមេសា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ សុឹម ពិសិដ្ឋ អធិការខណញ្ឌបឹងកេងកង បានដឹកនាំកម្លាំងចុះ ឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទចាប់ជំរិតទារប្រាក់ ( ចាប់មនុស្សដាក់ក្នុងរថយន្ដទារប្រាក់) នៅចំណុចក្នុងបន្ទប់លេខ៩០២ ជាន់ទី៩ សណ្ឋាគារ ហាយហៀងមីងជូ ផ្លូវលេខ២៧៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យ ដែលឃាត់ខ្លួន៣នាក់មានឈ្មោះ
1- ឈ្មោះ ចម ជីងមីង ( ZHAO-JIANMING ) ភេទ ប្រុស អាយុ 35 ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែន(គ្មាន) ស្នាក់នៅម្ដុំក្រោយក្រសួងការពារជាតិមុខរបរ ប៉ូលិសចិន
2- XIAO-ZEAN ភេទ ប្រុស ជនជាតិ ចិន អាយុ32 ឆ្នាំ កាន់លិខិតឆ្លងដែនលេខ: EA- 2019587 ស្នាក់នៅម្ដុំកោះពេជ្រ មុខរបរ: មិនពិតប្រាកដ។
3-ឈ្មោះ HU FENGWEN ភេទ ប្រុស អាយុ 31 ជនជាតិ ចិន ស្នាក់នៅផ្ទះជួលលេខ 15 ផ្លូវលេខ 03 សង្កាត់កាកាប ខណ្ឌពោធន៏សែនជ័យ រាជធានីភ្នំពេញ មុខរបរ: រកសីុខាងរ៉ែមាស ។
វត្ថុតាងចាប់យក៖
1- រថយន្ដចំនួន01គ្រឿង ម៉ាក HILUX REVO ពណ៌ ស្ករ( របស់បក្ខពួកជនសង្ស័យរត់គេចខ្លួន) ។
2- ទូរស័ព្ទចំនួន02គ្រឿង ម៉ាក iPhone 6 ពណ៌ ទឹកមាស, លុយចំនួន326$ដំបងឆក់ចំនួន02 និងគ្រាប់ចំនួន1កាតធានាគារ1 (ATM – ABA BANK) , ខ្នោះដៃចំនួន2 ក្រណាត់ពណ៌ខ្មៅចំនួន04 ( សម្រាប់គ្របមុខ) ។ (របស់ឈ្មោះ ZHAO JIANMING)។
3- ទូរស័ព្ទចំនួន02 គ្រឿង ម៉ាក IPhone 6 ពណ៌ ខ្មៅ និងស , លុយដុល្លាចំនួន 13$ និងប្រាក់រៀលចំនួន 4200៛ , លិខិតឆ្លងដែនចំនួន01 លេខ EA 2019587 , Power Bank ពណ៌សរ ម៉ាកRomoss, កូនសោរមួយចង្កោម, និងកាបូបខ្មៅចំនួន01 ( ជារបស់ឈ្មោះ XIAO ZEAN) ។
4-ទូរស័ព្ទចំនួន 01គ្រឿង ម៉ាកIPhone X ពណ៌ ទឹកប្រាក់។
ជនរងគ្រោះឈ្មោះ Lin Wei xian ភេទ ប្រុស ជនជាតិ ចិន អាយុ 31ឆ្នាំ ស្នាក់នៅ សណ្ឋាគារ ហាយលៀង មីងជូ ផ្ទះលេខ8 ផ្លូវ278 ភូមិ5 សង្កាត់បឹងកេងកងទី1 ខណ្ឌបឹងកេងកង ។ មុខរបរបុគ្គលិកខារ៉ាអូខេ។
មុនកេីតហេតុនៅថ្ងៃទី 12-04-2020 វេលាម៉ោង09 និង20 នាទី ជនរងគ្រោះជនជាតិចិន កំពុងស្នាក់នៅក្នុងសណ្ឋាគារ ហាយលៀងមីងជូ បន្ទប់លេខ 902 ជាន់ទី09 ផ្ទះលេខ 8B ផ្លូវលេខ 278 ភូមិ5 សង្កាត់ បឹងកេងកងទី1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពីរនាក់ប្រពន្ធឈ្មោះ ឈាន ជីយីង ( CHEN GUZ YING) កំពុងហូបបាយ បានប្រហែលមួយសន្ទុះស្រាប់តែមានជនសង្ស័យចំនួន 05 នាក់ 03 នាក់ ជនជាតិចិន និង 02 នាក់ ជាជនជាតិខ្មែរ បានចូលមកក្នុងបន្ទប់របស់ជនរងគ្រោះ ហើយបានប្រាប់ជនរងគ្រោះថាខ្លួនជាប៉ូលីស និងបានបង្ហាញប័ណ្ណសំគាល់ខ្លួនប៉ូលីសផងដែរ បន្ទាប់មក ក្រុមជនសង្ស័យក៏បានចាប់ជនរងគ្រោះ ជនជាតិចិន ជាបុរសឈ្មោះ LIN WEI XIAH នាំចេញពីសណ្ឋាគារខាងលើ យកជនរងគ្រោះដាក់ចូលរថយន្ដ មួយគ្រឿង ម៉ាកហុីលុចរីវ៉ូ ពណ៍ស្ករហើយក្រុមជនសង្ស័យបានដាក់ខ្នោះដៃជនរងគ្រោះ រួចនាំជនរងគ្រោះចេញទៅ ។ បន្ទាប់ជនសង្ស័យ បានដឹកជនរងគ្រោះមកដល់ទីវាលមួយកន្លែង ហើយក្រុមជនសង្ស័យ បានយកទូរស័ព្ទរបស់ជនរងគ្រោះ ឲ្យជនរងគ្រោះ ទូរស័ព្ទតាមរយ:លេខ +855 11671129 ទៅប្រពន្ធជនរងគ្រោះ អោយត្រៀមលុយ មួយលានលុយចិន ឬ 10 ទៅ20 មឺុនដុល្លា សិនចាំទាក់ទងមក លុះមកដល់ចំនុចមុខផ្ទះមួយមិនស្គាល់ ហើយបានឈប់រថយន្ដ រួចចុះពីលើរថយន្ដ ទៅយាយជាមួយបក្ខពួកម្នាក់ទៀត ពេលក្រុមជនសង្ស័យកំពុងនិយាយ ឆ្លាតឪកាសពេលនោះ ជនរងគ្រោះស្ទុះទៅកាន់ចង្កោតរថយន្ដ ភ្លាមនោះជនសង្ស័យម្នាក់ដែរអង្គុយខាងក្រោយក្នុងរថយន្ដបានស្ទុះមកក្រៀក ក និងវ៉ៃក្បាលជនរងគ្រោះ និងទាញចង្កូតរថយន្ដបណ្ដាលអោយរថយន្ដនោះរ៉េចង្កូត ទៅបុកជាមួយរថយន្ដមួយគ្រឿង ម៉ាកលិចសុីស មួយគ្រឿងដែលចតទុកនៅលើផ្លូវ 338 មុខផ្ទះលេខ 3 D ភូមិ3 ក្រុម24 សង្កាត់ទួលស្វាយព្រៃទី1 ខណ្ឌបឹងកេងកង បណ្ដាលឲ្យរថយន្ដទីមុខលេងរួច បន្ទាប់សមត្ថកិច្ចយើងល្បាតទៅដល់ក៏បានឃាតលខ្លួនជនសង្ស័យចំនួន02នាក់(ជនជាតិចិន) រួមនិងវត្ដុតាងខាងលើមកទីស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី1ដើម្បីសាកសួរតែម្ដង រហូតមកដល់ម៉ោងប្រហែល 21៖00នាទី ថ្ងៃទី13-04-2020 សមត្ថកិច្ចយើងស្រាវជ្រាវឃាត់បានជនសង្ស័យចំនួន1នាក់ទៀតឈ្មោះHU FENGWEN ភេទ ប្រុស អាយុ31 ឆ្នាំ ជនជាតិចិន នៅចំណុចមុខបុរីភ្នំពេញ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញនាំមកអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យ ចំនួន03នាក់(ជនជាតិចិន) ខាងលើ រួមនិងវត្ថុតាង បានឃាត់នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។