ប្លន់រថយន្តនៅខណ្ឌ៧មករា យកមកផ្លុងចោលនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ផ្អើលដល់សមត្ថកិច្ច
ភ្នំពេញ៖ ជនជាតិចិនម្នាក់បានធ្វេីសកម្មភាពយកកាំបិតភ្ជង់ប្លន់រថយន្តពីជនជាតិចិនដូចគ្នាបានសម្រេចនៅខណ្ឌ៧ មករាបើកយកមកផ្លុងចោលនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រមុខអាគារ (B) កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៤ខែមេសា ឆ្នាំ២០២០ នៅផ្លួវ១១១កែងផ្លូវ២៤២ ស្ថិតក្នុងបឹងព្រលិត ខណ្ឌ៧មករា តែរថយន្តបំពាក់ប្រព័ន្ធGPSទេីបម្ចាស់តាមស្វែងរកឃេីញនៅ ក្នុងកោះពេជ្រ មុខអាគាB ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
រថយន្តដែលត្រូវជនសង្ស័យលួចម៉ាក ព្រូស ពណ៍ទុយោទឹក ពាក់ស្លាកលេខភ្នំពេញ2AW-6277 ។
តាមសម្ថកិច្ចបានប្រាប់ឱ្យដឹងថា រថយន្តខាងលេីម្ចាស់ជាជនជាតិចិនដោយដាក់ជួលសម្រាប់ជនជាតិចិនដូចគ្នា។ នៅវេលាកេីតហេតុស្រាប់តែជនរងគ្រោះបានខលប្រាប់រូបគាត់ថា មានចោរជនជាតិចិនបានយកកាំបិតចុងស្រួចមកប្លន់យករថយន្តមួយគ្រឿងចេញទៅបាត់ហេីយ។
សមត្ថកិច្ចបានបន្តថា ភ្លាមនោះរូបគាត់បានចាត់កម្លាំងតាមស្វែងរកគ្រប់ទីកន្លែងដោយសាររថយន្តភ្ជាប់ប្រព័ន្ធGPSក៏ស្វែងតាមរហូតឃេីញផ្លុងចោលនៅក្នុងកោះពេជ្រតែជនសង្ស័យបានគេចខ្លួនបាត់។
ក្រោយកេីតហេតុសមត្ថកិច្ចបានស្ទូចរថយន្តទៅរក្សាទុកនៅក្រសួងមហាផ្ទៃដេីម្បីរងចាំពិនិត្យបន្តនិងស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្តន់ទាទោសតាមច្បាប់៕