ឯកឧត្តម ស ថេតស្នងការនគរបាលរាជធានីបានចែកជូនភេសជ្ជះដល់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ
ព្រឹឹកថ្ងៃច័ន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០
នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ
លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាននាំយកនូវភេជ្ជៈ និងសម្ភារៈមួយចំនួន មកប្រគល់ជូនកងកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៧ ។ ក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ស្នងការរង ក៍បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខដល់បងប្អូនកងកម្លាំងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ពង្រឹងភារកិច្ចរបស់ខ្លួនដែលថ្នាក់លើប្រគល់ជូន និងរួមគ្នារក្សាអានាម័យ ការពារនិងជំងឺរាតត្បាតកូវិដ-១៩នេះ ឲ្យបានល្អប្រសើរ ។