ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មកចែកជូនដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោទាំងអស់
នៅព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩ៈ៣០នាទី លោកឧត្ដមសេនីយ៍ទោ លូ រ៉ាបូ ស្នងការរង ទទួលការងារដឹកនាំខណ្ឌដង្កោ បាននាំយកអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មកចែកជូនដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោទាំងអស់រួមមាន៖
+អធិការរង ១១នាក់ ក្នុង០១នាក់ ទទួលបានថវិកាចំនួន២០ម៉ឺនរៀល។
+ប៉ុស្ដិ៍ ១២ប៉ុស្ដិ៍ ក្នុង ០១ប៉ុស្ដិ៍ទទួលបាន ៖
–ទឹកក្រូច ០៦កេស
–ទឹកសុទ្ធ ០៦កេស
–មី ០២កេស
–ទឹកស៉ីអ៉ីវ ០២យួរ
–សាប៊ូ ០៣កញ្ចប់
–ថវិកា ៥០ម៉ឺនរៀល។
+ផ្នែក ១១ផ្នែក ក្នុង០១ផ្នែក ទទួលបាន៖
–ថវិកា ចំនួន ៣០ម៉ឺនរៀល
–ដោយឡែកផ្នែកអន្ដរាគមន៍ ទទួលបាន ៥០ម៉ឺនរៀល។
–ក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ទោ លូ រ៉ាបូ ស្នងការរង ក៏បានយកអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញចំនួន៤០ម៉ឺនរៀលមកឧបត្ថម្ភដល់មន្ត្រីនគរបាលចរាចរណ៍០១នាក់ដែលរងគ្រោះថ្នាក់ចរាចរណ៍ ផងដែរ។