បុរសម្នាក់​កាន់អាវុធខ្លី(កាំភ្លេីងជ័រ) ដេីរភ្ជង់គេឯងភិតភ័យគ្រប់គ្នា

ភ្នំពេញ​ ៖ ជន​ដែលមាន​កាំភ្លើង​ដើរ​ភ្ជុងគំរាមកំហែង​ប្រជាពលរដ្ឋ​ដែលកំពុងធ្វេីដំណេីរតាមផ្លូវ (​ប្រើប្រាស់​អាវុធ​ជ័រ​គំរាម​ជនរងគ្រោះ​)​ ភិតភ័យគ្រប់ៗគ្នា​ ហេីយ​ជនរងគ្រោះ​ ក៏រត់ទៅប្ដឹងសមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍ទឹកថ្លា ចុះទៅត្រៀមលក្ខណៈអន្តរាគមន៍​ ដោយប្រុងប្រយ័ត្ន​ តែពេលធ្លាក់កាំភ្លេីងលេីថ្នល់​ មិនលឺសំលេងទេីបដឹង​កាំភ្លេីងជ័រ ទេីបឃាត់ខ្លួននាំមកសាកសួរ​ នៅស្នាក់ការប៉ុស្តិ៍​ភ្លាមៗផងដែរ​ ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីល​កាលពីវេលាម៉ោង​០៨:៣០នាទីយប់​ ថ្ងៃសៅរ៍​ ទី១១ ខែមេសា​ ឆ្នាំ២០២០នេះ នៅចំណុចផ្លូវសហព័ន្ធរុស្សី​ កែងផ្លូវបត់ចូលភូមិសេប៉េសេ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះ​និងជនបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយមិនទាន់ដឹងថា តើជនដែលកាន់កាប់អាវុធ​ជាប់និង​ខ្លួន​ពេល​យប់​ក្នុង​បំណងអ្វី​ទេ តែយើងបាន​នាំពួកគេ​ទៅសួរនាំ​​នៅស្នាក់ការប៉ុស្តិ៍ ដើម្បី​ចង់​ដឹងពីគោល​បំណង​​របស់គេ​ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើងគេឃើញ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AF.3678ជិះតាមបណ្តោយផ្លូវបេតុងទឹសដៅពីជើងទៅត្បូង មកឈប់ ចំណុចកើតហេតុខាងលើ ហើយក៏បានដកកាំភ្លើងពីចង្កេះភ្ជង់ជនជាតិចិនម្នាក់ធ្វើឲ្យជនជាតិចិន ម្នាក់នោះភ័យរត់ចេញពីកន្លែងកើតហេតុ ខណ:ពេលនោះស្រាប់តែមាន យុវជនម្នាក់ជាជនរងគ្រោះបានជិះម៉ូតូមកដល់កន្លែងកើតហេតុរៀបនឹងបត់ចូលផ្ទះទៅហើយ ក៏ត្រូវបានជនបង្ក ភ្ជង់និងគំរាមបាញ់ ធ្វើឲ្យគាត់ភ័យរាកនោមដាក់ខោ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ចាប់ឃាត់ខ្លួនជនបង្កនោះទើបដឹងថាជាកាំភ្លើងជ័រទៅវិញ។

ក្រោយពីកើតហេតុសមត្ថកិច្ចក៏បាននាំខ្លួនជនបង្កនិងជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីសួរនាំនិងធ្វើកំណត់ហេតុបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌសែនសុខ ចាត់ការណ៏ទៅតាមនីតិវិធី៕ ដោយ ៖ បងម៉េង៚