វិប្បដិសារី ក្រោយយកកំាំភ្លើងច្នៃគ្រាប់កង់ យកមកភ្ជង់ម្តាយបង្កើតលេង ស្រាប់តែរាលកៃផ្ទុះស្លា ប់ភ្លាមៗ
កំពង់ធំ៖ មានហេតុការណ៍ដ៏គួរឲ្យរន្ធត់ និងមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ ដោយសារកូនប្រុសអាយុ១២ឆ្នាំ បានយកកាំ ភ្លើ ង កែ ច្នៃ បា ញ់គ្រា ប់ ក ង់ ម កភ្ជ ង់ ម្តាយបង្កើតលេងស្រាប់តែរាលកៃ ផ្ទុះ ស្លា ប់ ភ្លាមៗ មួយរំពេចកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិទួលគ្រើល ឃុំទួលគ្រើលស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាលអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក បានឲ្យដឹងថាមុនពេលមានករណីរា ល កៃ អា វុ ធកែច្នៃ ដែលជា អា វុ ធ (កាប៊ិនបា ញ់គ្រាប់កង់) បណ្តាលឲ្យមានមនុស្ស ស្លា ប់ គឺកូនប្រុសបង្កើតរបស់ជនរងគ្រោះដែលមានឈ្មោះ គ.ម.ណ ភេទប្រុសអាយុ១២ឆ្នាំ បានយកអាវុ ធ កែច្នៃសម្រា ប់ បា ញ់ សត្វ ហើយបានបញ្ចូលគ្រាប់ស្រាប់យកទៅភ្ជុងម្តាយលេង តែពេលដែលភ្ជង់ក៏បានរាលកៃចំនួន២ គ្រា ប់ ចំដើមទ្រូង បណ្តាលអោយ ស្លា ប់ ភ្លាមៗនៅកន្លែងភ្លាមៗ នៅផ្ទះរបស់ជនរងគ្រោះ។
តាមសេចក្តីរាយការណ៍ ពីលោកវរសេនីយ៍ត្រី អ៊ាត គឹមអ៊ាន់ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ យ៉ិតឃឿន អាយុ៣៣ឆ្នាំ រស់នៅភូមិកើតហេតុ គឺម្តាយបង្កើតរបស់ជនបង្ករដែលមានឈ្មោះ គ.ម.ណ បន្ទាប់ពីមានករណីឈានដល់មានមនុស្សស្លាប់កម្លាំងសមត្ថកិច្ចជំនាញ និងមានការចូលរួមពីសំណាក់ លោកសេន កុសល់ មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទបាល្ល័ង្គ និងគ្រូពេទ្យបានចុះមកទីតាំងកើតហេតុដើម្បីធ្វើកោសល្យវិច័យលើសាកសព ហើយបានបញ្ជាក់ថាជនរងគ្រោះពិតជាបានស្លា ប់ ដោយសារ អាវុធកែច្នៃពិតប្រាកដមែន ក្រោយមកក៏ប្រគល់ឲ្យសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមនិតិវិធី ចំណែក្មេងប្រុសដែលដើមហេតុធ្វើឲ្យម្តា យ ស្លា ប់ ត្រូវបានឃាត់ខ្លួនដើម្បីកសាងនីតិវិធីបញ្ជូនមកតុលាការ៕