លំអិត៖ រថយន្ត Mitsubishi ស៊េរីឆ្នាំ2020 ចំនួន 27គ្រឿង និងរបួស មន្រ្តី ការិ.អគ្គិភ័យ ៣នាក់ ករណីឆេះឃ្លាំងស្តុកទុករថយន្តនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
ភំ្នពេញ ៖ រថយន្ត Mitsubishi ស៊េរីឆ្នាំ2020 ចំនួន 27គ្រឿង និងរបួស មន្រ្តី ការិយាល័យ អគ្គិភ័យចំនួន៣នាក់ ករណីឆេះអាគារបម្រើសេវាកម្មជួសជុលរថយន្ត និងឃ្លាំងស្តុក ទុករថយន្ត របស់ ក្រុមហ៊ុន Mitsubishi Motors នៅក្រុមទី៣ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុន នៅវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ។
តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ឈ្មោះ ឡៅ សាក់ ភេទប្រុស អាយុ 43ឆ្នាំ មាន មុខរបរ អ្នកគ្រប់គ្រងទូទៅក្នុងក្រុមហ៊ុន ជាប្រភេទសំណង់ អាគារថ្មបេតុងប្រក់ស័ង្កសី ទំហំ 30ម៉ែត្រ x 60ម៉ែត្រ បណ្តាលឲ្យខូចខាត ឆេះអាគារបម្រើសេវាកម្មជួសជុលរថយន្តសង់ពីបេតុងប្រក់ស័ង្កសី ទំហំ 20ម៉ែត្រ x 60ម៉ែត្រ ចំនួន 01អាគារ (ឆេះប្រហែល 70ភាគរយ), ឆេះឃ្លាំងស្តុកទុករថយន្តសង់ពីបេតុងប្រក់ស័ង្កសី ទំហំ 12ម៉ែត្រ x 60ម៉ែត្រ ចំនួន 01អាគារ រួមទាំងឆេះរថយន្តម៉ាក Mitsubishi ស៊េរីឆ្នាំ2020ចំនួន 27គ្រឿង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ តែបណ្តាលឲ្យរបួសមន្រ្តីអគ្គិភ័យ ចំនួន 03នាក់ មានដូចខាងក្រោម ៖
1/ឈ្មោះ. អ៊ិត សុខា ភេទប្រុស អាយុ52ឆ្នាំ មុខរបរ មន្រ្តី ការិ.អគ្គិភ័យ ។
2/ឈ្មោះ ព្រហ្ម បញ្ញា ភេទប្រុស អាយុ 26ឆ្នាំ មុខរបរ មន្រ្តី ការិ.អគ្គិភ័យ ។
3/ឈ្មោះ ផាន់ សំអ៊ាង ភេទប្រុស អាយុ23ឆ្នាំ មុខរបរ បុគ្គលិកអគ្គិភ័យក្រុមហ៊ុនកោះពេជ្រ ។
តាមរបាយការណ៍បានឲ្យដឹងថា ក្នុងការឆាបឆេះនេះ មានរថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន 20 គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 35ឡាន ស្មើនឹង 174ម៉ែត្រគូប និងរថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម ៖ រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន 04 គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 04ឡាន ស្មើនឹង 24ម៉ែត្រគូប , រថយន្តអគ្គិភ័យ កងរាជធានីភ្នំពេញចំនួន 04គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 08ឡាន ស្មើនឹង 48ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន 03 គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន 06ឡាន ស្មើនឹង 50ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន 06 គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 12ឡាន ស្មើនឹង 90ម៉ែត្រគូប, រថយន្តអគ្គិភ័យ ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន 01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 05ឡាន ស្មើនឹង 30ម៉ែត្រគូប ហើយបានពន្លត់ចប់ នៅម៉ោង 17:00នាទីល្ងាច នាថ្ងៃ ខែ ឆ្នាំ ដដែល ៕