ចុមយក្សចោរគឺជាប៉ូលីស!ដាច់ផ្ងារតោងតែម្តង តើឲ្យប្រជានុរាស្ដ្រពឹងអ្នកណាទៀត
ពិតរឿងដ៏អាម៉ាស់ថោកទាបបំផុត ដែលមន្ត្រីនគរបាលមួយរូបបំរេីការនៅ អគ្គនាយដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្ក្រសួងមហាផ្ទៃ ដែលជាមន្ត្រីរបស់រដ្ឋមកក្លាយទៅជាចោរទៅវិញ ធ្វើឲ្យបាត់បង់កិត្តិយសដល់អង្គភាពយ៉ាងធ្ងន់ធ្ងរ ។
មន្ត្រីនគរបាលជាចោរខាងលើ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់វាយខ្នោះក្រោយពីប្រព្រឹឹត្តអំពើលួចម៉ូតូរបស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លួចកាច់កម៉ូតូScoopyរបស់ប្រជាពលរដ្ឋ នៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកមន្ត្រីនគរបាលជាចោររូបនោះមានឈ្មោះ លន់ ភារឹទ្ធ អាយុ ២៦ឆ្នាំ ពាក់ស័ក្ដិ១។
បច្ចុប្បន្ននគរបាលខណ្ឌពោធិសែនជ័យ កំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅតុលាការ ។