លោកវុឌ្ឍ សុផាវ័ន្តតំណាងអោយលោកម៉េង វិមានតារាអធិការខណ្ឌមានជ័យនាំយកអំណោយនិងថវិកាជូនដល់មន្ត្រីនគបាលកំពុងមានជំងឺនិងជួបការខ្វះខាត

ថ្ងៃសៅ៍​ ៨កេីត​ ខែ​ មាឃ​ ឆ្នាំកុរ​ ឯកស័ក​ ពស​ ២៥៦៣​ ត្រូវនិងថ្ងៃទី ០១/០២/២០២០ វេលាម៉ោង១១:០០ ដោយបានទទួលពត៍មានអំពីលោកអនុសេនីយ៍ទោ ចាន់ ដារ៉ា ដែលជាមន្រ្តីប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ចំណុះអធិការដ្ឋានខណ្ឌមានជ័យដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរ កំពុងខ្វះខាតថវិការព្យាបាល ហើយកំពុងសំរាកនៅផ្ទះ។ ដោយលោក វុឌ្ឍ ផូសារវ័ន្ត ជានាយប៉ុស្តិ៍ចាក់អង្រែក្រោម បានដឹកនាំកំលាំងចុះសួរសុខទុក្ខ និងបាននាំយកអំណោយរបស់លោក វរ:​.ទោ ម៉េង​ វិមានតារា អធិការខណ្ឌមានជ័យ។
រួមមាន: អង្ករ​ ១បាវ ទឹកសុីអុីវ​ ១យួរ ទឹកត្រី​ ១យួរ ទឹកដោះគោឆៅ​ ១ឡូ និង ថវិកា ៤០០,០០០៛ ជូនដល់លោកអនុសេនីយ៍ទោ ចាន់ដារ៉ា ដែលមានជំងឺធ្ងន់ធ្ងរ។​ សូមបួងសួងដល់វេទតា​ និងវត្ថុស័កសិទ្ធ​ ជួយថែរក្សាគាត់​ អោយបានឆាប់ជាសះស្បេីយ​🙏🙏🙏។