អគ្គិភ័យឆេះអាគារសណ្ឋាគារផ្កាឈូកទិព្វជាន់ទី៧ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ក្នុងភ្នក់ភ្លើង


(ភ្នំពេញ) ​៖​ អគ្គិភ័យមួយបានឆាបឆេះសណ្ឋាគារផ្កាឈូកទិព្វជាន់ទី៧ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកបាញ់ពន្លត់កាលពីម៉ោង៣៖៣០នាទីទៀបភ្លឺថ្ងៃទី១១ ខែធ្នូ ​ឆ្នាំ២០១៩​ នៅផ្លូវលេខ២៣៤​ សង្កាត់ផ្សារដេីមគរ​ ខណ្ឌទួលគោក។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញមានអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅនៃអាគារឈូកទិព្វជាន់ទី៧​ ដែលជាជាន់លេីបង្អស់​សម្រាប់បុគ្គលិកស្នាក់នៅ ។ ក្នុងហេតុការណ៍គឺបានបណ្តាលឲ្យមនុស្ស២នាក់បានស្លាប់ក្នុងភ្នក់ភ្លើងគួរឲ្យអណោចអធម័ ខណៈប្រភពខ្លះបានបញ្ជាក់ថា សពរងគ្រោះទាំង២នាក់គឺជាម្តាយនិងកូន មានមុខរបរខាងផ្នែកអនាម័យ ។

ក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចជំនាញ និងមូលដ្ឋានបានសហការបាញ់ពន្លត់ឲ្យរលត់ទៅវិញនៅម៉ោង ០៤៖០០នាទី​ ទៀបភ្លឺថ្ងៃដដែល ដោយប្រើប្រាស់រថយ្តពន្លត់អគ្គីភ័យ ចំនួន១៤គ្រឿង ។ ទោះបីជាយ៉ាងណា ចំពោះមូលហេតុនៃករណីអគ្គិភ័យនេះ មិនទាន់ប្រភពបញ្ជាក់នៅឡើយ ៕