ចាប់ខ្លួនមកវិញហើយ! ជនសង្ស័យ​រំលោភ​កុមារី​អាយុ​១១​ឆ្នាំ ដែលអធិការ​ស្រុកបាភ្នំ​ដោះលែង

ព្រៃវែង ៖ បន្ទាប់ពីបណ្ដាញសង្គមហ្វេសប៊ុក រិះគន់ពាក់ព័ន្ធករណី អធិការ​ស្រុកបាភ្នំ​ ដោះលែងជនសង្ស័យ​រំលោភ​កុមារី​អាយុ​១១​ឆ្នាំ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញ ជនសង្ស័យ​ត្រូវបានចាប់ខ្លួន​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ព្រៃវែង​ ចាត់ការ​បន្តតាមច្បាប់​ ។

គួររំលឹកថា ការដោះលែងជនសង្ស័យខាងលើនេះដោយអធិការស្រុកបាភ្នំ បញ្ជាក់ថា​ ជនសង្ស័យ​មិនសារភាព​ ហេីយជនរងគ្រោះគ្មានភស្តុតាង​ ។

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះពេទ្យ​តុលា​ការ​រកឃេីញថា​ កុមារី​រងគ្រោះ​ពិតជាដាច់ប្រដាប់ភេទមែន​ ទោះគ្មានសាក្សី​ ឬ​ ជនសង្ស័យ​មិនសារភាព​ ក៏សមត្ថកិច្ចអាចឃាត់ខ្លួនជនសង្ស័យបណ្ដោះអាសន្ន ដេីម្បីស្រាវជ្រាវរកការពិត មិនមែនជនសង្ស័យមិនសារភាព​ ដោះលែងភ្លាមៗនោះទេ​ ។

កុមារី​រងគ្រោះ​បានអោយដឹងថា​ កាលពីថ្ងៃទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ២០១៩ ឈ្មោះ​ ប៊ិន​ ប៊ន​ បានហៅនាងទៅជួយទូលស្រូវពូជ លោកយាយនៅឯស្រែក្រោយផ្ទះ​ ។ពេលទៅដល់ក្រោយផ្ទះអត់ឃេីញ លោកយាយ​ ឈ្មោះ​ ប៊ិន​ ប៊ន​ ក៏ចាប់​កុមារី​រងគ្រោះ​រំលោភ​តែម្ដងហេីយបានគំរាមមិនអោយនិយាយប្រាប់អ្នកទេ​ បេីនិយាយខ្លួននឹងសម្លាប់ចោល​ ។

កុមារី​រងគ្រោះ​បានបន្តថា​ លុះដល់ថ្ងៃទី​៦ ​ខែ​ធ្នូ​ ឆ្នាំ​២០១៩​ រឿងរំលោភនេះបានដឹងដល់ឪពុកម្ដាយ​កុមារី​រងគ្រោះ​ ។ ឪពុកម្ដាយ​កុមារី​រងគ្រោះ​ក៏បាននាំកូនមកដាក់ពាក្យបណ្ដឹងនៅ​ ប៉ុស្ដិ៍​នគរបាល​រ័ក្សជ័យ​ ។

នគរបាល​ប៉ុស្តិ៍​រ័ក្សជ័យ​ក៏បានហៅជនរងគ្រោះ​មកសាកសួររួចបញ្ជូនទៅ​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​បាភ្នំ​ ក្រោយពី​នគរបាល​ស្រុក​បាភ្នំ​សាកសួរ​ជនសង្ស័យ​បាន​៤​ ម៉ោង​ ក៏ដោះលែងជនសង្ស័យទៅវិញ​ ៕