យុវតីម្នាក់លោតទឹកសម្លាប់ខ្លួននៅលើស្ពានព្រែកសំរោង បង្កឲ្យមានការភ្ញាក់ផ្អើល
ភ្នំពេញ៖ យុវតីម្នាក់មិនដឹងថា មានវិបត្ដិអ្វីបានជាសម្រេចចិត្ដបញ្ចប់ជីវិតដោយលោតទឹកសម្លាប់ខ្លួន ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០១៩ នៅចំណុចលើ ស្ពានព្រែកសំរោងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
បើតាមប្រភពីសាច់ញាតិបានប្រាប់ឲ្យ ដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុន វិច្ឆិកា ភេទ ស្រី អាយុ១៨ ឆ្នាំមុខរបរ សិស្ស ស្នាក់ នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
ប្រភពដដែលបានបន្ដថា នៅវេលាកើតហេតុខាងលើមានខលទូរស័ព្ទ ទៅប្រាប់គាត់ថា ប្រទះឃើញក្មេងស្រីម្នាក់ជិះកង់មកលោតទឹកនៅចំណុចលើស្ពានព្រែកសំរោង ភ្លាមៗនោះសច់ញាតិបានមកដល់កន្លែងកើតហេតុឃើញស្បែកជើងមួយគូរ អាវរងាពណ៌ខ្មៅមួយ និង កង់ពណ៌ក្រហមមួយគ្រួង បន្សល់ទុកនៅលើស្ពាន ប៉ុន្ដែមិនឃើញជនរងគ្រោះនោះទេ មិនដឹងថា លោត ទឹក ឬ ក៏បាត់ទៅណា ។ បន្ទាប់ពីសាច់ញាតិមកដល់កន្លែងកើតហេតុក៏បានជួលក្រុមជំនាញមុជទឹក ដើម្បីស្វែងរកជនរងគ្រោះ ប៉ុន្ដែក្រុមជំនាញមុជទឹកអស់រយៈពេលជាង២ម៉ោង នៅតែរកជនរងគ្រោះមិនឃើញទៀត ។
ប្រភពដដែលបានបន្ដទៀតថា មុនពេលកើតហេតុអ្នកបើករថយន្ដម្នាក់បាន ឃើញជនរងគ្រោះជិះកង់ពណ៌ក្រហមឡើងលើស្ពាន រួចដោះអាវរងា និងស្បែកជើងក្បែរកង់ ហើយឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្រោយម ភ្លាមៗនោះអ្នកបើករថយន្ដទៅរាយការណ៍សមត្ថកិច្ចគោលស្ពានឡើងទៅដល់កន្លែងកើតហេតុតែម្ដង ។ក្រោយ ពេលកើតហេតុក្រុមគ្រួសារបាននាំគ្នាត្រលប់ទៅផ្ទះវិញ រង់ចាំដំណឹងនៅពេលក្រោយ ៕