បង្រ្កាបបទល្មើសនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុងនៅចំណុច វាលស្រណាប់ ស្រុក ជលគិរី
ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ០៨ កេីត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី 0៤ វិច្ឆិកា គ.ស ២០១៩ វេលាម៉ោង ៩ និង ៣០ នាទី ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានចុះសហការណ៍ជាមួយសង្កាត់រដ្ឋបាលជលផលស្រុកជលគិរី មានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពាមឆ្កោក សហគមន៍នេសាទភូមិអន្លង់មេត្រី សហគមន៏នេសាទភូមិព្រែកឆ្ដោរ។ ប្រតិបត្តិការនេះដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានចុះប្រត្តិបត្តិការ បង្រ្កាបបទល្មើសនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុងនៅចំណុច វាលស្រណាប់ ក្នុងឃុំពាមឆ្កោក ចំណុចព្រែក ឆ្ដោរ ស្ថិតក្នុងឃុំ កំពង់អុស ស្រុក ជលគិរី ខេត្ត កំពង់ឆ្នាំង។ ក្នុងនោះវត្តុតាងបំផ្លាញចោលរួមមាន:
-របាំងស្បៃមុង ២៥ កន្លែង ប្រវែង ៣០០ ម
-លូស្បៃមុង ចំនួន ២៥ មាត់
-បង្គោល ចំនួន ៣០០ ដេីម
-កូនត្រីចំរុះ ចំនួន ៥០០ kg៕