កម្លាំងនគរបាល ឃាត់ខ្លួនជនជាតិវៀតណាម ០៤នាក់ និងដកហូតថ្នាំញៀនប្រហែល ១០គីឡូក្រាម នៅខណ្ឌបឹងកេងកង
ភ្នំពេញ ៖ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២៣:៥០នាទី កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌបឹងកេងកង សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៣) បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០៤នាក់ រួមជាមួយថ្នាំញៀនចំនួនប្រហែល ១០គីឡូក្រាម នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង ០៤នាក់ មាន ៖
ទី១-ឈ្មោះ ទួន អាញ់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរគ្មាន
ទី២-ឈ្មោះ ហ័ង វៀត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរគ្មាន
ទី៣-ឈ្មោះ ធី ងុក ភេទស្រី អាយុ២១ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរគ្មាន
ទី៤-ឈ្មោះ ធី ងីន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរគ្មាន។
វត្ថុតាងចាប់យកបានរួមមាន ក្រាមស ពណ៌ថ្លាសង្ស័យជាគ្រឿងញៀន ចំនួនប្រហែល ១០គីឡូក្រាម (១០កញ្ចប់),ស្លាកលេខម៉ូតូវៀតណាមចំនួនបីសន្លឹក។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ រួមនិងវត្តុតាង បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីសាកសួរបន្ត ចំណែកទីតាំងផ្ទះលេខខាងលើ ត្រូវបិតជាបណ្តោះអាសន្ន ៕