លំអិតករណីរលំបាក់អគារការដ្ឋានសាងសង់សាលាធម្មសភាវត្តគោកចកបណ្តាលអោយព្រះសង្ឃ និងប្រជាពលរដ្ឋចំនួន ១៣នាក់ រងរបួសធ្ងន់ស្រាល និងបាត់បង់ជីវិតចំនួន ០៣នាក់
សៀមរាប ៖ ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៤:១៥នាទី មានករណីឧបទ្ទវហេតុរលំបាក់អគារដែលកំពុងដំណើរការចាក់បេតុងសាងសង់សាលាធម្មសភាវត្តគោកចក ដែលមានទំហំទទឹង ៣០ម៉ែត្រ បណ្តោយ ៤០ម៉ែត្រ និងកម្ពស់ ៨ ម៉ែត្រ ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។
ក្រោយទទួលបានដំណឹងនេះភ្លាម ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាព រដ្ឋបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះសង្រ្គោះជនរងគ្រោះដោយករណីបាក់អគារធម្មសភា ដោយមានការចូលរួមពី គណ:អភិបាលខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កម្លាំងប្រដាប់អាវុធ ប្រជាការពារ ព្រះសង្ឃ និងប្រជាពលរដ្ឋមូលដ្ឋាន យ៉ាងសស្រាក់សស្រាំ ។ ការសង្គ្រោះបានប្រេីប្រាស់មធ្យោបាយសរុបរួមមាន ៖
– កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមសរុប ៧៧៥អង្គ/នាក់
– ប្រើប្រាស់រថយន្តសង្រ្គោះ ចំនួន ០៩គ្រឿង
– គ្រឿងចក្រមធ្យោបាយសង្រ្គោះ រួមមាន រថយន្តពន្លត់អគ្គិភ័យ ០២គ្រឿង រថយន្តស្ទូច ០៣គ្រឿង អេស្កាវ៉ាទ័រ ០៤គ្រឿង រថយន្តអគ្គិសនីចល័ត ០១គ្រឿង ។
គិតត្រឹមម៉ោង ១៩:០០នាទី ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសង្រ្គោះបានរកជនរងគ្រោះដែលបានធ្លាក់ក្នុងគំនរសំណង់ ចំនួន ១៦អង្គ/នាក់ ( ព្រះសង្ឃ ០២អង្គ ) ក្នុងនោះ ៖
– របួសធ្ងន់ ០៤នាក់ (ជាងសំណង់ ០៣នាក់ និងប្រជាការពារ ០១នាក់)
– របួសស្រាល ចំនួន ០៩អង្គ/នាក់ ( ព្រះសង្ឃ ០២អង្គ ប្រជាការពារ ០១នាក់ និង ជាងសំណង់ ០៦នាក់ ) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប និងមន្ទីរពេទ្យសង់តេ ។
ជនរងគ្រោះរបួសធ្ងន់ និងស្រាល ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យសង់តេ មានចំនួន ១៦នាក់ :
១. តឿ តឿម ភេទប្រុស អាយុ ៣០ឆ្នាំ (របួស)
២. ចាន់ សីហា ភេទប្រុស អាយុ ៣២ឆ្នាំ (របួស)
៣. វិន វី ភេទប្រុស អាយុ ២៨ឆ្នាំ (របួស)
៤. ថ្លុង ចន្ថា ភេទប្រុស អាយុ ២៥ឆ្នាំ (របួស)
៥. ហុក រ៉ាន ភេទប្រុស អាយុ ៣៨ឆ្នាំ (របួស)
៦. ខ្លុង ចាន់ទិត្យ ភេទប្រុស អាយុ ២៧ឆ្នាំ (របួស)
៧. រិល កោះ ភេទប្រុស អាយុ ៤៣ឆ្នាំ (របួស)
៨. មាស ត្រុង ភេទប្រុស អាយុ៤៧ឆ្នាំ (របួស)
៩. តី រី ភេទប្រុស អាយុ២៦ឆ្នាំ (របួស)
១០. យ៉ាត ភឿង ភេទប្រុស អាយុ៥៣ឆ្នាំ (របួស)
១១. សេក សាវុធ ភេទប្រុស អាយុ ៣២ឆ្នាំ (របួស)
១២. តែន ម៉ៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជាព្រះសង្ឃ (របួស)
១៣. ធី សុឃុន ភេទប្រុស អាយុ ៣០ឆ្នាំ ជាព្រះសង្ឃ(នៅពេទ្យសង់តេ) របួសស្រាល ។
ជនរងគ្រោះដែលស្លាប់មានចំនួន ០៣នាក់ :
១. លី សំណាង ភេទ ប្រុស អាយុ ២៨ឆ្នាំ (ស្លាប់)
២. យិន សំណាង ភេទ ប្រុស អាយុ ៣៥ឆ្នាំ (ស្លាប់)
៣. ឡន ឡក់ ភេទ ប្រុស អាយុ ៤០ឆ្នាំ (ស្លាប់)។
ក្រុមសង្រ្គោះ បានធ្វើការផ្ទៀងផ្ទាត់ជាមួយកម្លាំងរួមឃើញថា ជនរងគ្រោះត្រូវបានរកឃើញ និងសង្រ្គោះ គឺពុំមានជនរងគ្រោះនៅសេសសល់ឡេីយ តែក្រុមការងារនៅតែធ្វើកិច្ចសហប្រតិបត្តិការដោយប្រយ័ត្នប្រយែង ដោយហេតុថាអាចមាននៅសល់ជនរងគ្រោះជាយថាហេតុ ។
ចំណែកសពជនរងគ្រោះទាំងបីនាក់ ( ខេត្តសៀមរាបចំនួន ០២នាក់ និងខេត្តព្រៃវែង ចំនួន ០១នាក់ ) ត្រូវបានអាជ្ញាធរចាត់ចែងដឹកយកទៅកាន់លំនៅឋាន ហើយរៀបចំធ្វើបុណ្យតាមប្រពៃណី៕