នគរបាលក្រុងកំពង់ឆ្នាំង​ បានចុះត្រួតពិនិត្យរដ្ឋបាល បានឃាត់ជនសង្ស័យទាំង​២នាក់​ មានផ្ទុកនូវសារធាតុញៀន​

ខេត្តកំពង់ឆ្នាំង៖ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង​ បានចុះត្រួតពិនិត្យរដ្ឋបាល ធ្វើតេស្តទឹកនោម​លេីជនសង្ស័យ ២នាក់ នៅចំណុចផ្ទះជួល ភូមិទួលក្រឡាញ់​ សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី១​ ខែធ្នូ​ ឆ្នាំ២០១៩។ ជាលទ្ធផលពិនិត្យឃើញមានផ្ទុកនូវសារធាតុញៀន​ ជនសង្ស័យទាំង​ ២នាក់​ មានឈ្មោះដូចខាងក្រោម​ ៖
១. សេង សុភី ភេទស្រី​ អាយុ១៨ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះជួលភូមិទួលក្រឡាញ់​ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
២. ចាន់ ស្រីនិច ភេទស្រី​ អាយុ១៩ឆ្នាំ​ មានទីលំនៅស្នាក់នៅផ្ទះជួលភូមិទួលក្រឡាញ់​ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់​ ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធី ៕