បង្ក្រាបបទល្មើសជលផល០១ករណី នៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម
ខេត្តកំពង់ចាម ៖ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស ជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម អាជ្ញាធរស្រុកកងមាស និងអាជ្ញាធរមូលដ្ឋាន បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល បានចំនួន ០១ករណី ក្នុងភូមិសាស្ត្រឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។
ដោយរឹបអូសវត្ថុតាងរួមមាន ៖
– របាំងផ្ចឹតព្រែកចំនួន ០៣កន្លែង របាំងព្រួលប្រវែង ៤៣ម៉ែត្រ
– បង្គោលចំនួន ១៥១ដើម
– ខ្សែពួរប្រវែង ១០០ម៉ែត្រ
– ដាយចំនួន០១មាត់
– ឧបករណ៍ឆក់ត្រី(អាំងវ៉ុលទ័រ)០២គ្រឿង អាគុយចំនួន០២ធុង ដងឆក់ចំនួន០២គូរ។
ចំពោះវត្ថុតាងដែលរឹបអូសបានខាងលើ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ជំនាញបានបង្កើតគណៈកម្មការធ្វើការកាប់បំផ្លាញចោលនៅនឹងកន្លែង ដោយឡែកឧបករណ៍ឆក់ត្រី អាគុយ និងដងឆក់ខាងលើ ជំនាញជលផលបានយកទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវ និងចាត់ការបន្ត។
កិច្ចប្រតិបត្តិការនេះដែរ បានបញ្ចប់នៅម៉ោង១៣និង០០នាទី។ GD