ប្រទះឃើញសពស្ត្រីកម្មការិនីរោងចក្រម្នាក់ស្លាប់នៅក្នុងបន្ទប់ផ្ទះជួលជាន់ទី២ ធុំក្លិនស្អុយសង្ស័យករណី ឃាតកម្ម
ភ្នំពេញ ៖ សាកសពស្ត្រីកម្មការិនីរោងចក្រម្នាក់បានស្លាប់មានស្នាមរឹតករួចរុំភួយធំក្លិនស្អុយនៅក្នុងបន្ទប់ផ្ទះជួលជាន់ទី២ បានចាក់សោរពីក្រៅសង្ស័យករណីឃាតកម្ម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតចំណុចបន្ទប់ផ្ទះជួលជាន់ទី២ តាមបណ្តោយផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះមានឈ្មោះ ស្តដា ហៅថា ភេទស្រី អាយុ២២ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅកន្លឺងកើតហេតុ មានស្រុកកំណើត ភូមិគោល ឃុំរកាប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុក៍មានធំក្លិនស្អុយសាយភាយចេញពីកន្លែងកើតហេតុដោយមានការសង្ស័យបាននាំគ្នារាយការទៅប្រាប់ម្ចាស់ផ្ទះឲ្យមកពិនិត្យក្រោយពីម្ចាស់មកដល់បានឡើងទៅមើលឃើញទ្វារបន្ទប់ចាក់សោរពីក្រៅជាប់រូចបានចាក់សោរចូលមើលក៍ឃើញជនរងគ្រោះដេកស្លាប់ផ្កាប់មុខនិងមានស្នាមរឹតក និងរុំភួយហើយសភាពសពហើមធំក្លិនស្អុយដោយមិនដឹងថាស្លាប់ប៉ុន្មានថ្ងៃមកហើយ។ ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះមិនឃើញទៅធ្វើការរយៈពេល៤-៥ថ្ងៃទៅហើយលុះថ្ងៃកើតហេតុក៍ដេកស្លាប់ក្នុងបន្ទប់ផ្ទះជួលទៅហើយ។ បន្ទាប់មកក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងជំនាញចុះមកពិនិត្យនៅកន្លែងកើតហេតុ។
ចំពោះករណីខាងលើនេះយើងមិនទាន់ដឹងថាករណីអត្តឃាតឬឃាតកម្មនៅឡើយទេ។ ចំណែកសាច់ញាតិជនរងគ្រោះថាករណីនេះគឺជាករណីឃាតកម្ម។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើកុសល្យវិច្ច័យទៅលើសពជនរងគ្រោះរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕មីដា