ប៉ូលិសខណ្ឌដង្កោបានស្រាវជ្រាវ និងបង្ក្រាបជាក់ស្តែងករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនបាន៣នាក់

ភ្នំពេញ ៖ ប៉ូលិសខណ្ឌដង្កោបានស្រាវជ្រាវ និងបង្ក្រាបជាក់ស្តែងករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៩និង៤០នាទី ត្រង់ចំណុចមុខមណ្ឌលសុខភាពសង្កាត់ព្រែកកំពឹស ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដោយឃាត់ជនសង្ស័យ៣នាក់។

ប៉ូលិសនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ សាន់ រតនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកតាពៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល , ២-ឈ្មោះ អោម សិទ្ធិសត្យា ហៅ ឡយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ និង៣-ឈ្មោះ យ៉ុង វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ មុខបររកត្រី ទីលំនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច , ម៉ូតូចំនួន០១គ្រឿង ,ទូរស័ព្ទដៃចំនួន០២គ្រឿង ,  ,កែវសម្រាប់ជក់ថ្នាំញៀនចំនួន០១, កញ្ចប់បារីម៉ាក Fine ចំនួន០១ និងទុយោជ័រសម្រាប់ចូកថ្នាំញៀនចំនួន០១។