មុខសញ្ញាចោរលួចដ៏សកម្មម្នាក់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួន

សៀមរាប ៖ ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបានឃាត់ខ្លួន ជនសង្ស័យឈ្មោះ​ មាស​ សារ៉ន​ ភេទ​ ស្រី អាយុ​ ៤៥ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប ពាក់ព័ន្ធនិងករណីអំពេីលួច (លូកយកកាបូបប្រាក់​)។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានអោយដឹងថា : នៅថ្ងៃ​ទី​ ២៦ ខែ​ វិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង​ ០៩:៤០នាទី​ នៅក្នុងបរិវេណផ្សារចាស់​ ចំណុច​ កន្លែងលក់ត្រី​ ភូមិ​ មណ្ឌល១ សង្កាត់​ស្វាយដង្គំ​ ក្រុង​/សៀមរាប​ ជនរងគ្រោះឈ្មោះ​ កេត​ ម៉ាល័យ​ ភេទ​ ស្រី​ អាយុ​ ៤០ឆ្នាំ​ ទីលំនៅបច្ចុប្បន្ន​ ភូមិ​ តាភុល​ សង្កាត់​ ស្វាយដង្គំ​ ក្រុង​ /ខេត្ត​ សៀមរាប​ កំពុងដេីរ​ទិញម្ហូប​ ស្រាប់តែជនសង្ស័យឈ្មោះ​ មាស​ សារ៉ន​ ភេទ​ ស្រី អាយុ​ ៤៥ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប​ បានធ្វេីសកម្មភាពលួចលូកយកកាបូបដៃដាក់លុយ​ ម៉ាក​ LV ពណ៌ត្នោត​ ដែលក្នុងនោះមាន​ លុយ​ដុល្លារ​ ៦៦៦ដុល្លារ​ លុយខ្មែរ​ ៤៧ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ០១សន្លឹក ប័ណ្ណបើកបរឡាន​ ចំនួន​ ០១សន្លឹក ប័ណ្ណព័ត៌មានរបស់ធនាគារអេស៊ីលីដាចំនួន០១​ សន្លឹក ។

ក្រោយធ្វើសកម្មភាពលួចបានហើយ ជនសង្ស័យបានយកកាបូបនោះទៅក្ដោបទុកនៅនឹងមុខពោះ​ ហេីយយកកាបូបខ្លួនបាំង​ តែត្រូវជនរងគ្រោះដឹងខ្លួន​ ក៏ឃាត់ជនសង្ស័យជាប់ហេីយដកយកកាបូបមកវិញ​ ។
បន្ទាប់មកជនរងគ្រោះក៏ទំនាក់ទំនងមកសមត្ថកិច្ច​ ហើយសមត្ថកិច្ចចុះទៅដល់ក៏បាននាំខ្លួនជនសង្ស័យខាងលើមកធ្វើការសាកសួរ​ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យរូបនេះបានឆ្លេីយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច យកកាបូបប្រាក់របស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន​ ហេីយសមត្ថកិច្ចយើងក៏បានដកហូតវត្ថុតាងពីជនសង្ស័យ​រួមមាន កាបូបដៃដាក់លុយ​ ម៉ាក​ LV ពណ៌​ ត្នោត​ ដែលក្នុងនោះមាន​ លុយ​ដុល្លារ​ ៦៦៦ដុល្លារ​ លុយខ្មែរ​ ៤៧ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ០១សន្លឹក ប័ណ្ណបើកឡាន​ ចំនួន​ ០១សន្លឹក និងប័ណ្ណព័ត៌មានរបស់ធនាគាអេស៊ីលីដា ចំនួន០១សន្លឹក ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងកំពុងសំណុំរឿងបញ្ជូនទៅសាលាដំបូងដេីម្បីអនុវត្តតាមនីតិវិធីបន្ត៕