លោក ឯម ភារី ចែកអំណោយដល់គ្រួសារមានជីវភាពខ្វះខាត ២០គ្រួសារ ក្នុងភូមិឬស្សី២
នៅថ្ងៃ១៥រោច ខែកត្តិក ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឯម ភារី ដែលជានាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានរៀបចំពិធីចែកអំណោយដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ក្នុងភូមិឬស្សី២
សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការចែកអំណោយជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារនេះ ដោយក្នុងមួយគ្រួសារ ទទួលបានអំណោយអង្ករ ២០គីឡូក្រាម ត្រីខ១យួរ និងគ្រឿងបរិភាគមួយចំនួនផងដែរ ក្នុងឱកាសនោះ លោកបានជួបនឹងមិត្តចាស់ភ័ក្រចាស់ដែលជាអ្នករើសអេតចាយលោក ក៏បានឧបត្ថមថវិកាជូន៕