ការនាំចេញ​សម្លៀកបំពាក់​កម្ពុជា ​នឹង​នៅតែ​ខ្លាំង

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មាន​សុទិដ្ឋិនិយម​ថា ការនាំចេញ​សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅតែ​ទទួល​បាន​កំណើន​ដ៏រឹងមាំ​ក្នុង​រយៈពេល​ ២-៣ ឆ្នាំ​បន្ទាប់​ដែល​បាន​លើកឡើង​លក្ខខណ្ឌ​ការងារ​កាន់តែ​ប្រសើរ និង​ការគោរព​តាមច្បាប់​ការងារ​គឺជា​គន្លឹះ​ដ៏សំខាន់​នៃ​ភាពជោគជ័យ​នៃ​ឧស្សាហកម្ម​របស់​ប្រទេស​នេះ​។ ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ​រវាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួង​ពាណិជ្ជកម្ម សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) និង​កម្មវិធី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) លោក ប៉ានសូរស័ក្តិ បាន​ឲ្យ​ដឹងថា ដោយសារ​តែ​ដៃគូ​ពាក់ព័ន្ធ​បាន​ប្ដេជ្ញាចិត្ត​ក្នុង​ការកែលម្អ​លក្ខខណ្ឌ​ការងារ និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង និង​ផលិតភាព​នៅក្នុង​វិស័យ​វាយនភណ្ឌ និង​សម្លៀកបំពាក់​នេះ​នឹង​រួមចំណែក​សម្រាប់​ការទាក់ទាញ​ការវិនិយោគ និង​បង្កើន​ការនាំចេញ​ក្នុង​វិស័យនេះ​។ …ដោយលោក  ម៉ៃ គុណមករា