ពិតជាអាក្រក់មែន រំលោភសេពសន្ថវៈលើអនីតិជនអាយុ១៣ឆ្នាំ
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២០និង១០នាទី ត្រង់ចំណុចបន្ទប់ទឹកបុរីសាន់ស៊ីម៉ិច ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្មេងស្រីរងគ្រោះឈ្មោះ វុធ លីហ្សា អាយុ១៣ឆ្នាំ បានដើរចេញពីផ្ទះរបស់ឈ្មោះ សុន សុភាព ភេទស្រី អាយុ ២៧ ឆ្នាំ (ជាអ្នកស្គាល់ គ្នាជាមួយក្មេងស្រីរងគ្រោះ) ដែលមានចម្ងាយពីផ្ទះក្មេងស្រីរងគ្រោះប្រហែល៣០០ម៉ែត្រ ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពេលក្មេងស្រីរងគ្រោះដើរដល់ផ្សាររាត្រីស្ថិតនៅភូមិព្រៃសំព័រខាងលើ ក៏បានជួបនឹងជនសង្ស័យឈ្មោះ សាំ គ្រៀង ភេទប្រុស អាយុ៤០ឆ្នាំ កំពុងដើរលេងក្នុងផ្សាររាត្រី ហើយជនសង្ស័យក៏បានឲ្យលុយទៅក្មេងស្រីរងគ្រោះចំនួន១០ដុល្លារ រួចចាប់ទាញដៃក្មេងស្រីរងគ្រោះចូលទៅក្នុងបន្ទប់ទឹកផ្សាររាត្រី (ដែលសាងសង់មិនទាន់រួច) បន្ទាប់មកជនសង្ស័យក៏បានយកដៃស្តាំសោយអាវក្មេងស្រីរងគ្រោះឡើងលើ ហើយដៃឆ្វេងចាប់សម្រាប់ខោក្មេងស្រីរងគ្រោះ រួចឱ្យក្មេងស្រីរងគ្រោះឈរទល់មុខគ្នាជាមួយជនសង្ស័យ ហើយជនសង្ស័យបានថើបចិញ្ចើមក្មេងស្រីរងគ្រោះ រួចសម្រាប់ខោរបស់ខ្លួនឯងចេញ រួចធ្វើសកម្មភាពរំលោភសេបសន្ថវៈលើក្មេងស្រីរងគ្រោះដោយឈរទល់មុខគ្នាបានសម្រច ០១លើក ។
ពេលធ្វើសកម្មភាពរំលោភសេពសន្ថវៈរួច ជនសង្ស័យក៏បានប្រាប់ក្មេងស្រីរងគ្រោះកុំឲ្យនិយាយរឿងរ៉ាវខាងលើ ឱ្យយាយ តា និងអ្នកដទៃបានដឹង ហើយក៏ដើរចេញទៅផ្ទះរៀងៗខ្លួន ។ លុះដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៨និង០០នាទី ក្មេងស្រីរងគ្រោះមានការឈឺចាប់ប្រដាប់ភេទយ៉ាងខ្លាំង ក៏បានអង្គុយយំនៅខាងមុខផ្ទះ ឃើញដូចនេះ ឈ្មោះ រី សុផល ភេទស្រីអាយុ៥៨ឆ្នាំ (ត្រូវជាយាយបង្កើតរបស់ក្មេងស្រីរងគ្រោះ) ក៏បានសួរនាំទៅក្មេងស្រីគ្រោះ ទើបក្មេងស្រីរងគ្រោះបាននិយាយ រឿងរ៉ាវខាងលើ ប្រាប់យាយឲ្យបានដឹង។
បន្ទាប់មកឈ្មោះ រី សុផល ក៏បាននាំក្មេងស្រីរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រនៅថ្ងៃខែឆ្នាំដដែល ដើម្បីឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ ហើយនៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យខាងលើ រួមនិងវត្ថុតាង លុយក្រដាស់ ១០ដុល្លារចំនួន០១សន្លឹក ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកសាំសុង ចំនួន០១គ្រឿង, ម៉ាកណូគាចុចពិលពណ៌ខ្មៅចំនួន០១គ្រឿង) ខោខូចប៊យជើងត្រឹមជង្គង់ចំនួន០១ និងអាវយឺតពណ៌សវៀលក្លៀកចំនួន០១ ត្រង់ចំណុចផ្ទះរបស់ជនសង្ស័យ បុរីសាន់ស៊ីម៉ិច ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រតាមនីតិវីធីច្បាប់តែម្តង ៕