លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩
រាជធានីភ្នំពេញ ៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចំនួន ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ៣៥នាក់(ស្រី៣នាក់) ។ ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង ៣៥នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ២៤នាក់ និងប្រើប្រាស់ ១១នាក់ ។
វត្ថុតាងដែលចាប់សរុបក្នុងថ្ងៃទី២២ ខែវិច្ឆិកា រួមមាន ៖ មេតំហ្វេតាមីន(ice) = ៣៣,៩១ក្រាម និង១៩កញ្ចប់តូច ។
លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖
Police ៖ ៦អង្គភាព
១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ០,៨៧ក្រាម ។ ២ / កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកice ៩,០៧ក្រាម ។ ៣ / ពោធ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។ ៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ។ ៥ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកice ១៥កញ្ចប់តូច ។ ៦ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកice ៤កញ្ចប់តូច ។
កងរាជអាវុធហត្ថ ៖ ៤អង្គភាព
១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៨នាក់ ចាប់យកice ១,៤៦ក្រាម ។ ២ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ១១,១៨ក្រាម ។ ៣ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកice ១០,៧៨ក្រាម ។ ៤ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកice ០,៥៥ក្រាម ៕ cambodiapolice