សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូតហ្វាំងឡង់ និងឯកអគ្គរាជទូតបែលហ្ស៊ិក ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ លោកជំទាវ Satu Suikkari-Kleven ឯកអគ្គរដ្ឋទូតហ្វាំងឡង់ និងឯកឧត្តម Philippe Kridelka ឯកអគ្គរាជទូតបែលហ្ស៊ិក ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ ។