ឃាត់ក្រុមយុវជនប្រុសស្រីមួយហ្វូង នៅផ្ទះសំណាក់៨៨ពាក់ព័ន្ធគ្រឿងញៀន
កណ្តាល ៖ ប៉ូលិសស្រុកអង្គស្នួល បានឃាត់ក្រុមយុវជនប្រុសស្រីមួយហ្វូងមានគ្នា១០នាក់ ក្នុងករណីជួញដូរដោយ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង៥ និង៣០នាទីល្ងាច នៅចំណុចក្នុងបន្ទប់ផ្ទះសំណាក់៨៨ ស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុក អង្គស្នួល ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនសង្ស័យ១០នាក់ (ស្រី០៤នាក់) រួមមាន ១-ឈ្មោះ ពេញ សុធារ៉ា ហៅវិរៈ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិរំដួល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ជួញដូរ) នៅបន្ទប់២៨, ២-ឈ្មោះ ទូច សុភា ហៅញ៉ាញ់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត នៅភូមិទូករទេះ ឃុំ លំហាច ស្រុកអង្គស្នួល (ជួញដូរ), ៣-ឈ្មោះ ជឿង ជៀប ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិស្តុកស្លាត ឃុំ ភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ប្រើប្រាស់), ៤-ឈ្មោះ ចាន់ វុត្ថា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិមង្គលបុរី ឃុំ សំរោងលើ ស្រុកអង្គស្នួល (ប្រើប្រាស់), ៥-ឈ្មោះ ប៉ិច ពិសី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិបង្កោយ ឃុំ សំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ប្រើប្រាស់), ៦-ឈ្មោះ សុខ ថៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិព្រីងទឹក ឃុំ រការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ប្រើប្រាស់), ៧-ឈ្មោះ សុន ស្រីពៅ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិព្រៃបឹង សង្កាត់ កន្ទោក ខណ្ឌកំបូល (ប្រើប្រាស់), ៨-ឈ្មោះ ផាន់ ស្រីតី ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល (ប្រើប្រាស់), ៩-ឈ្មោះ ព្រំ រិទ្ធីពុទ្ធិកា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ស្នាក់នៅភូមិព្រៃសំរោង ឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល (ប្រើប្រាស់) និង១០-ឈ្មោះ ព្រំ រិទ្ធីពុទ្ធិតា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ស្នាក់នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល (ប្រើប្រាស់)។
វត្ថុតាងដកហូត ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនម៉ាទឹកកកចំនួន១១កញ្ចប់ (ធំ០១កញ្ចប់, មធ្យម០៣ កញ្ចប់, និងតូច០៧កញ្ចប់), ទូរសព្ទ័ដៃ ០៧គ្រឿង, ម៉ូតូចំនួន០៣គ្រឿង (ម៉ាកឌូក០១គ្រឿងផ្លាកលេខភ្នំពេញ 1CM6676, ម៉ាកអ៊ិចសិនទរ័០១គ្រឿង គ្មានផ្លាកលេខនិងម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០១៨ ផ្លាកលេខកំពង់ស្ពឺ1L 3459), ថង់វេចខ្ចប់និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀន បានទទួលព័ត៌មានពីអ្នកគ្រប់គ្រងផ្ទះសំណាក់ថាមានមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់លេខ ២៨, លេខ២៤ និងលេខ២៥ ។
ភ្លាមនោះកម្លាំងប៉ូលិសជំនាញបានសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាល ដំណាក់អំពិល បានចុះទៅដល់កន្លែងកើតហេតុ ឃើញជនសង្ស័យ០២នាក់នៅក្នុងបន្ទប់លេខ២៨ និងមាន ថ្នាំញៀននិងឧបករណ៍ប្រើប្រាស់ថ្នាំញៀន ។ ចំណែកនៅក្នុងបន្ទប់លេខ២៤ មានជនសង្យ័យ០៤នាក់ ស្រី០២ នាក់ ឃើញមានឧបករណ៍ប្រើប្រាស់ថ្នាំញៀន និងនៅក្នុងបន្ទប់លេខ២៥មានជនសង្ស័យ០៤នាក់។
យោងតាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះ ទូច សុភា ហៅញ៉ាញ់បានឆ្លើយថា ខ្លួនបានទៅទិញ ថ្នាំញៀនពីឈ្មោះ ពេញ សុធារ៉ា ហៅវិរៈនៅបន្ទប់លេខ២៨ តែត្រូវសមត្ថកិច្ចទៅដល់ឃាត់ខ្លួនតែម្តង។
ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕