តាមប្តីទាន់នៅជាមួយស្រីកំណាន់ក្នុងបន្ទប់ជួល ប្រពន្ធចាក់សោរពីក្រៅរួចហៅ…

ភ្នំពេញ ៖ស្រ្តីម្នាក់អះអាងថាជាប្រពន្ធ បានតាមទាន់ប្ដីរស់នៅជាមួយ ស្រីកំណាន់នៅក្នុងបន្ទប់ជួល រួចក៏ចាក់សោរពីខាងក្រៅ បង្កការភ្ញាក់ភ្ញាក់ផ្អើល នៅវេលា ម៉ោង៧និង២០យប់ ថ្ងៃព្រហស្បតិ៍ ទី២៤ខែតុលា ឆ្នាំ២០១៩ ដែរស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នារីជាប្រពន្ធមានឈ្មោះ អិត ដាលីន អាយុ២៧ឆ្នាំ បច្ចុប្បន្នរស់នៅក្នុង ម្តុំផ្សារឯករាជ្យ៣ សង្កាត់ស្តឹងមានជ័យ៣ ខណ្ឌមានជ័យចំណែកភាគីឯប្តីមានឈ្មោះ ស្រៀង ធារិទ្ធ អាយុ៣១ មុខរបរ ធ្វើនៅក្រុមហ៊ុនជាងដែក ។
យោងតាមសម្តីនារីរូបនោះបានឱ្យដឹងថា ខ្លួនបានរៀបការជាមួយនឹងប្តី រយៈពេល៧ឆ្នាំមកហើយ មានកូនចំនួន២នាក់ ។ ប្តីរបស់គាត់កាលពីដំបូងឡើយ គឺល្អណាស់ តែមួយរយៈចុងក្រោយនេះចេះតែប្លែក មិនបានអោយលុយអោយកាក់ខ្លួនសោះ ថែមទាំងប្រើអំពើហឹង្សាមកលើគាត់ទៀត ។
គាត់បានបន្តថា ដោយការសង្ស័យ ទើបគាត់ធ្វើការតាមដាន រហូតរកឃើញជម្រកស្នេហ៍ថ្មីរបស់ប្ដី ដល់បន្ទប់ជួល ទាំងស្រីស្នេហ៍និងប្ដីកំពុងនៅក្នុងបន្ទប់ជាមួយគ្នា ហើយគាត់ក៏បានចាក់សោរពីខាងក្រៅ រួចប្តឹងទៅសត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍ចោមចៅ២ អោយចុះមកជួយរកយុត្តិធម៌ជូនខ្លួន ។ នេះជាលើកទី២ហើយ ដែលគាត់ដឹងថាប្ដីមានស្រី តែលើកមុនប្រកែកដាច់អហង្កាមិនព្រមទទួល ។

ក្រោយកើតហេតុ សមត្ថកិច្ចក៏ចុះមកដល់ រួចហៅប្តីនិងប្រពន្ធ រួមនារីជាប់សង្ស័យជាស្នេហ៍នោះ ទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ២ ដើម្បីធ្វើការដោះស្រាយ និងសម្របសម្រួលតាមនីតិវិធីច្បាប់ ។