​ប្រទះ​ឃើញ​ទូក​បុរាណ​ដែលនៅ​ក្នុង​ការដ្ឋាន​បូម​ខ្សាច់ ស្ថិត​ក្នុងភូមិ​បំពេញរាជ្យ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប

ហ្វេសប៊ុក៖ ថ្មីៗនេះដែរមានការភ្ញាក់ផ្អើលជាខ្លាំងដោយក្រុមការងារមួយបាន ​ប្រទះ​ឃើញ​ទូក​បុរាណ​ដែលនៅ​ក្នុង​ការដ្ឋាន​បូម​ខ្សាច់ ស្ថិត​ក្នុងភូមិ​បំពេញរាជ្យ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ហើយ​ត្រូវ​អាជ្ញាធរ​ជាតិ​អប្សរា​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ក្នុង​កសិណ​អង្គរវត្ត​កាលពី​ថ្ងៃ​ទី​៨ ខែមេសា មាន​កាលបរិច្ឆេទ​នៅ​ឆ្នាំ​១២០៧ ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ។យ៉ាងណាមិញ លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ត្រូវ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​សម្តែង​ការ​អបអរសាទរ និង​គាំទ្រ​យ៉ាង​ខ្លាំង ចំពោះ​ការ​ប្រទះ​ឃើញ​ទូក​បុរាណ​ដ៏​កម្រ​ដំបូង​បំផុត ដែល​មាន​អាយុកាល​ចាស់​ជាងគេ​ក្នុង​តំបន់​អង្គរ​។ លោក​សាស្ត្រាចារ្យ Azedine Bechaouch បញ្ជាក់​ថា

អាយុកាល​នេះ​បាន​មក​ពី​លទ្ធផល​នៃ​ការ​វិភាគ​នៅ​មន្ទីរពិសោធន៍​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន​ដោយ​ប្រព័ន្ធ​វិទ្យាសាស្ត្រ​កាបូន​១៤ ដែល​មាន​ភាព​សុក្រឹត និង​ច្បាស់​បំផុត ហើយ​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​សាកល ។ដោយឡែក បើ​តាម​ទម្រង់​រូបរាង​ជាក់ស្តែង​បញ្ជាក់​ថា ទូក​បុរាណ​ដែល​កប់​ក្នុង​ដី​ជម្រៅ​៧​ម៉ែត្រ​នេះ ជា​ប្រភេទ​ទូក​ឃ្លោង ធ្វើ​ពី​ដើម​គគីរ​មួយ​ដើម​ទាំងមូល​មាន​ប្រវែង​១២,៨៣​ម៉ែត្រ​។ ចំពោះ​ទីតាំង​ដែល​រក​ឃើញ​វិញ គឺជា​អតីត​ស្ទឹង​ពួក​ចាស់ ជាប់​នឹង​ស្ទឹង​សៀមរាប ហូរ​ទៅ​កាន់​ស្រុក​ពួក ។
លោក​សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា លទ្ធផល​ដែល​ទទួល​បាន​នេះ​ជា​ទិន្នន័យ​ដ៏​សំខាន់

មានគុណ​តម្លៃ​យ៉ាង​ខ្ពស់​ចំពោះ​សាធារណជន និង​អ្នក​ស្រាវជ្រាវ ដើម្បី​ឱ្យ​យល់​កាន់តែ​ច្បាស់​អំពី​អាណាចក្រ​ខ្មែរ ជា​ពិសេស​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ។ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ ដើម្បី​ធ្វើ​យ៉ាងណា​រក​មធ្យោបាយ​តាំងពិព័រណ៍​ឱ្យ​សាធារណជន ក៏​ដូច​ជា​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ បាន​ទស្សនា និង​ទទួល​ព័ត៌មាន​លម្អិត​អំពី​ទូក​បុរាណ​នេះ​។តួយ៉ាង អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពិចារណា​រក​ទីកន្លែង​ដើម្បី​តាំង​បង្ហាញ​នៅ​សារមន្ទីរ​ថ្មី​ដោយឡែក ឬ​សារមន្ទីរ​ដែល​មាន​ស្រាប់ ដូច​ជា​សារមន្ទីរ​ព្រះ​នរោត្តម សីហ​នុ​-​អង្គរ

និង​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ឬ​តាំង​ចល័ត​ឆ្លាស់គ្នា​ដើម្បី​ឱ្យ​អ្នកទេសចរ​ទាំងអស់​បាន​ទស្សនា​ទូក​បុរាណ​ផង បាន​ទស្សនា​ពិព័រណ៍ ផ្សេង​ៗ​ក្នុង​សារមន្ទីរ​ទាំងនោះ​ផង ។ ក្នុង​នោះ​ដែរ​ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល ក៏​ដូច​ជា​កិច្ចការ​រក្សា​សុវត្ថិភាព និង​សន្តិសុខ​ល្អ​ដើម្បី​អភិរក្ស រក្សា​ទម្រង់​រូបរាង​ដើម​របស់​ទូក​ឱ្យ​បាន​យូរអង្វែង​ទុកជា​មត៌ក​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​របស់​ជាតិ ៕ប្រភព៖ ហ្វេសប៊ុក