កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ឃាត់ខ្លួនប្រុសស្រី៥នាក់ ករីណរក្សាទុកគ្រឿងញៀនុសច្បាប់
រាជធានីភ្នំពេញ : ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង ១៦ម៉០០នាទី ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានសហការណ៍ជាមួយ កម្លាំងរបស់សាលាសង្កាត់ស្ទឹងមានជ័យទី២ បានចុះត្រួតពិនិត្យរដ្ឋបាលត្រង់ចំណុចភូមិ៥ តាមផ្លូវមាត់ប្រឡាយសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មកដល់ចំណុចផ្ទះគ្មានលេខ ក៍បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ស្រី០១នាក់ និងដកហូតវត្ថុតាង មានក្រាមពណ៌សថ្លា០១កញ្ចប់តូច និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។ បច្ចប្បន្នជនសង្ស័យទាំង០៥ នាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕