CHEROLET ប្រដេញរថយន្ត Range Rover តែប៉ះកៀរខូចខាតបន្តិច តែបត់មកវិញ ក៏ជ្រុលទៅបុកដេីមឈេី និងទ្វាររបងផ្ទះប្រជាពលរដ្ឋ បាក់ខ្ទេច និងក្រឡាប់ផ្ងារជេីង ហេីយរងរបួសទៀត
រាជធានីភ្នំពេញ ៖ រថយន្ត CHEROLET មួយគ្រឿង បេីកប្រដេញតាមរថយន្ត Range Rover មួយគ្រឿងទៀត បានរេចង្កូតទៅបុកបាក់ដេីមឈេីរួមទាំងរបងនិងទ្វារផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យបាក់បង្គោលរបងទ្វារផ្ទះ និងដេីមឈេីបាក់អស់មួយដេីមទៀត ចំណែកឯរថយន្តក្រឡាប់ផ្ងាជេីង និងបណ្ដាលឲ្យមានមនុស្សរងរបួសផងដែរ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយសម្របសម្រួលផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោងជិត៤ទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចមុខផ្ទះលេខ3Eo លេីផ្លូវលេខ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃេីញរថយន្ត CHEROLET មួយគ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AH-1768 បេីកប្រដេញតាមរថយន្ត Range Rover ពណ៍ខ្មៅ មួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 2AX-7772 (ដោយមិនដឹងមូលហេតុ) លុះមកដល់ចំណុចមុខផ្ទះកេីតហេតុខាងលេី ស្រាប់តែបេីកមកកៀររថយន្ត Range Rover តែម្ដង ហេីយក៏បេីកហួសទៅបានប្រហែល៥០០ម៉ែត្រ ក៏បត់ត្រលប់មកវិញ ក្នុងល្បឿនលឿន ស្រាប់ទៅតែរថយន្តបានរេចង្កូតទៅបុកបាក់ដេីមឈេីរួមទាំងរបងនិងទ្វារផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យបាក់បង្គោលទ្វាររបងផ្ទះ និងដេីមឈេីបាក់អស់មួយដេីមទៀត ចំណែកឯរថយន្តក្រឡាប់ផ្ងាជេីង និងបណ្ដាលឲ្យមានមនុស្សរងរបួសផងដែរ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងម្ចាស់ផ្ទះភ្ញាក់ងេីបពីដំណេកចេញមកមេីល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយសម្របសម្រួលផងដែរ។
បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បានចុះមកកន្លែងកើតហេតុ និងអោយភាគីទាំងសងខាងធ្វេីការដោះស្រាយគ្នាគ្នាមួយជំហានសិន ដោយភាគីទាំងសងខាងក៏បានធ្វេីការចរចារជាមួយគ្នា បញ្ចប់រឿងត្រឹមនេះ មិនរំខានសមត្ថកិច្ចចុះមកវាស់វែងឡេីយ ដោយយល់ព្រមអោយភាគីខាងរថយន្តបង្ក ហៅរថយន្តមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ចំណែកឯរបងផ្ទះដែលរងការខូចខាតនិងបាក់រលំនោះ រងចាំស្អែកទេីបមកជួសជុលជូនវិញ៕