រថយន្តក្រុងក្រុមហ៊ុនរិទ្ធមុនីប្រល័យជីវិតមនុស្សទាំងព្រឹកព្រលឹម

សៀមរាប ៖ នៅវេលាម៉ោង ០៥:៣០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ ៦A ភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប រវាងរថយន្ត ក្រុមរបស់ក្រុមហ៊ុនរិទ្ធមុនី ម៉ាកAERO QUEENHI CLASS ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ ៣C.៦៨៥៦ ធុនធំ ៤៥កៅអី
បើកបរដោយជនមិនស្គាល់អត្តសញ្ញាណក្នុងទិសដៅពីកើតទៅលិច បានបុកប៉ះជាមួយនឹងរថយន្ត ម៉ាកកាមរីឆ្លាមពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពង់ចាម
២A.៣០៨៣ បើកបរដោយឈ្មោះ សឿង គា ភេទប្រុស អាយុ ៤២ ឆ្នាំ សញ្ជាតិ ខ្មែរជនជាតិខ្មែរ មានទីលំនៅភូមិស្រយ៉ូវ ឃុំពុកយុក ស្រុកស្ទឹងសែន ខេត្តកំពង់ធំ
បើកបរក្នុងទិសដៅពីលិចទៅកើត (បញ្ច្រាសទិសគ្នា) បណ្ដាលឲ្យស្លាប់ ឈ្មោះ សឿង គា ជា អ្នកបើកបររថយន្តម៉ាកកាមរីឆ្លាម បណ្តាលអោយខូចខាតរថយន្តម៉ាកកាមរីឆ្លាម (ធ្ងន់) និងខូចខាតរថយន្តក្រុង ៤៥កៅអី(ធ្ងន់) ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងសាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្តក្រុងបានចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យដែលរត់គេចខ្លួន ៕